គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានសំដែងនៅក្តីសប្បាយរីករាយ ក្រោយពីឃើញខ្សែប្រយុទ្ធតម្លៃ ៥៦លានផោន ទើបផ្ទេរពីក្រុម Borussia Dormund កាលពីថ្ងៃពុធ រកបានគ្រាប់បាល់ទី៣ ពេលចូលលេងអោយក្រុមនៅក្របខណ្ឌកំពូល Premier League ដំបូងកាលពីថ្ងៃសៅរ៏កន្លងទៅនេះ បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Mkhitaryan ។

ខ្សែបម្រើ Aaron Ramsey របស់ក្រុម Arsenal ក៏បានបង្កើតកំនត់ត្រារកបាន ៣គ្រាប់(Hatrick) ផងដែរអោយក្រុមម្ចាស់ផ្ទះ ស្របពេលខ្សែបម្រើបារាំង Koscielny ក៏រកបាន១គ្រាប់ក្នុងជំនួបជ័យជំនះ ៥:១​ នេះផងដែរ។

ក្រុមភ្ញៀវរកបាន ១គ្រាប់តាមពីក្រោយវិញដោយកីឡាករ Calvert-lewin នៅនាទីទី៦៤ ប៉ុន្តែមិនសមល្មមនឹងស្រោចស្រង់ស្ថានការណ៏បាននោះទេ។ បច្ចុប្បន្នក្រុម Arsenal មានចំណាត់ថ្នាក់លេខ៦ នៅតារាងក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី២៦ នេះ។

ប្រភព៖ bbc
Via :Cambosport