ក្រុមឈរនៅលំដាប់ថ្នាក់លេខ២ Marseille បានកាត់បន្លយគម្លាតពីក្រុមកំពូលតារាង PSG ៨ពិន្ទុប៉ុណ្ណោះក្រោយពេលផ្តួលក្រុម Metz ដោយលទ្ធផល ៦:៣ កាលពីថ្ងៃសុក្រសប្តាហ៏មុន ប៉ុន្តែ ១ថ្ងៃក្រោយមក សម្រាប់ក្រោយការប្រកួតនៅក្របខណ្ឌកំពូលបារាំងនេះ ក្រុមកំពូលតារាង PSG បានផ្តួលក្រុម Lille ដោយលទ្ធផល ៣:០ ដើម្បីបន្លែមគម្លាតពីក្រុមលេខ២នេះ ចំនួន១១ពិន្ទុវិញដដែល។

កីឡាករ IZeta រកបានគ្រាប់បាល់បញ្ចូលទីនៅណាទីទី៤៥+១ ខណៈកំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតលើលោក Neymar រកបាននៅនាទីទី៧៧ និងជាគ្រាប់បាល់ ទី២៥នៅរដូវកាលថ្មី ស្របពេលកីឡាករ Lo Celso រកបានមួយគ្រាប់ទៀត នៅនាទីទី៨៧ មុនបញ្ចប់តង់ទី២ជួយអោយក្រុមPSGបន្តឈរនៅកំពូលតារាង Ligue1 ជាបន្តទៀត។

ប្រភព៖ bbc
Via :Cambosport