ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់សម្រាប់រដូវកាល(២០១៧-២០១៨) សប្តាហ៏ទី២១ ថ្ងៃសៅរ៏ទី៣ កុម្ភៈ ២០១៨ ក្រុមយក្ស Bayern Munich នៅតែបន្តឈរនៅកំពូលតារាង ក្រោយការស៊ុតបញ្ចូលទី នាំមុខដោយកីឡាករជើងចាស់បារាំងខ្សែបម្រើ Frank Ribery និងបន្តរកគ្រាប់បាល់ដោយខ្សែប្រយុទ្ធស្លាបកូឡុំប៊ី James Rodriguez ដែលខ្ចីជើងពីក្រុម Real Madrid នោះ។

ក្រុម Bayern Munich បច្ចុប្បន្នកំពុងឈរនៅលំដាប់ថ្នាក់លេខ១ តារាង Bundesliga និងមានគម្លាតពីក្រុមលេខ២ Bayer Leverkusen ១៨ពិន្ទុដាច់តែម្តង ក្រោយពីក្រុមបញ្ចប់លទ្ធផលបានត្រឹមស្មើ ជាមួយក្រុម Freiburg រួចមក។

ប្រភព៖ BBC
Via :Cambosport