សម្ពាធនៅលើគ្រូបង្វឹករបស់ Chelsea លោក Antonio Conte មានកាន់តែច្រើន ខណៈដែលក្រុមដែលនៅសល់សមាជិកត្រឹមតែ ១០នាក់របស់លោក បានរងបរាជ័យយ៉ាងអាម៉ាសជាលើកទី២ជាប់ៗគ្នា កាលពីថ្ងៃចន្ទ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Watford។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Daryl Janmaat, Gerard Deulofeu និង Roberto Pereyra ក្នុងរយៈពេល ៦នាទីចុងក្រោយ បានជួយឲ្យក្រុម Watford កត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅជាលើកទី១ ក្នុងចំណោមការប្រកួត៦លើក ដើម្បីនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោលចំនួន ៦ពិន្ទុដាច់។ Chelsea ដែលបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Bournemouth ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនោះ ត្រូវបានកាត់បន្ថយឲ្យនៅសល់ត្រឹមសមាជិក ១០នាក់រួចជាស្រេច ក្រោយពីការរងការពិន័យកាតក្រហមរបស់ខ្សែបម្រើ Tiemoue Bakayoko នៅមុនពេលការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Troy Deeney បានជួយឲ្យក្រុម Watford មានគ្រាប់បាល់នាំមុន នៅមុនពេលសម្រាកតង់ទី១។

WATFORD, ENGLAND – FEBRUARY 05: Tiemoue Bakayoko of Chelsea is shown a red card during the Premier League match between Watford and Chelsea at Vicarage Road on February 5, 2018 in Watford, England. (Photo by Michael Regan/Getty Images)


ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Eden Hazar នៅរយៈពេល៨នាទីចុងក្រោយ បានផ្តល់ក្តីសង្ឃឹមដល់ក្រុមភ្ញៀវក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ ពួកគេ នៅតែស្ថិតក្នុងចំណាតថ្នាក់លេខ៤ ដោយនាំមុខត្រឹមតែ១ពិន្ទុគត់លើក្រុម Tottenham Hotspur ស្របពេលដែលឱកាសរបស់លោកក្នុងការបន្តតំណែងជាគ្រូបង្វឹកសម្រាប់រដូវកាលនេះ កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍។

លោក Conte បានបញ្ជាក់នៅមុនពេលការប្រកួតនេះថា លោកមានបំណងដឹកនាំរហូតដល់បញ្ចប់កិច្ចសន្យារបស់លោកក្នុងឆ្នាំ២០១៩ បើទោះបីត្អូញត្អែជាបន្តបន្ទាប់នៅរដូវកាលនេះ ជុំវិញការខ្វះឥទ្ធិពលជុំវិញយុទ្ធសាស្ត្រទិញចូលកីឡាករថ្មីរបស់ក្លិបនេះក៏ដោយ៕

ប្រភព៖Channel News Asia
Via :Cambosport