អតីតប្រធានក្រុម Manchester United កីឡាករ Wayne Rooney ជឿថាតារា Super Star របស់ក្លឹបមានខ្នាយមាស Tottenham កីឡាករ Harry Kane គួរតែចេញពីហើយបើក្លឹបមិនអាចឈ្នះពានទេនោះ។
Kane មានទំនាក់ទំនងផ្ទេរទៅ Real Madrid ក្រោយរូបអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកណ្ដាលល្អបំផុតម្នាក់ នៅអឺរ៉ុបដោយបានឈ្នះស្បែកជើងមាស Premier League ម្ដងហើយម្ដងទៀត។ ក្នុងរដូវកាលនេះរូបគេរកបាន២២គ្រាប់ ក្រោយស៊ុតបញ្ចូលទីបង្គ្រប់កិច្ច១០០គ្រាប់ក្នុងការប្រកួតជាមួយ Liverpool ដែលស្មើគ្នា២-២។
មាន់ខ្នាយមាសកំពុងឈរលេខ៥ក្នុងតារាងដែលជាចំណុចមួយមិនអាចលេង Champions League រដូវកាលក្រោយខណៈរដូវកាលមុនបញ្ចប់ដំណែងលេខ២ប៉ុន្តែយ៉ាងណាRooney ដែលជាសិស្សច្បងមានព្រមានថា Kane ត្រូវការលើកទឹកចិត្តដោយការឈ្នះពានពីទម្រង់លេងពូកែរកគ្រាប់បាល់របស់ខ្លួន។
“ ឥឡូវនេះគាត់ជាខ្សែប្រយុទ្ធល្អបំផុតក្នុងតំបន់អឺរ៉ុប គាត់ចង់ទៅណាក៏បានស្រេចតែគាត់។ គាត់ល្អណាស់។ គាត់ដូចជា Alan Shearer កាលពីនៅក្មេងអញ្ចឹង គាត់រកបានគ្រាប់បាល់ គ្រប់ៗសណ្ឋាន” កីឡាករវ័យចាស់និយាយក្នុងទូរទស្សន៍Sky Sport។
“ បញ្ហាដែល Tottenham កំពុងមានគឺការការជំរុញទឹកចិត្ត ក្នុងការរកគ្រាប់បាល់បានច្រើន ប៉ុន្តែរូបគេត្រូវតែប្ដូរពីការជំរុញទឹកចិត្តពីគ្រាប់បាល់ មកជាការលើកពានវិញ។ ហើយបើ Spurs មិនឈ្នះពាននៅរដូវកាលក្រោយទេ ឬក៏២ឆ្នាំទៀត គាត់នឹងចង់ប្ដូររកកន្លែងដែលគាត់អាចឈ្នះពាន”។
“ នោះគឺជាការសម្រេចចិត្តដែលត្រូវតែធ្វើសម្រាប់២ឆ្នាំទៅមុខទៀត ប៉ុន្តែ Spurs ក៏ត្រូវសម្រេចចិត្តដែរ គឺនាំចូលកីឡាករឲ្យបានច្រើន ល្អៗ ហើយធ្វើយ៉ាងណាដើម្បីឈ្នះពាន Premier League។ រកគ្រាប់បាល់បានច្រើនវាអស្ចារ្យហើយ ហើយពួកគេនឹងនាំអ្នកឆ្ពោះទៅរកកម្រិតជាក់លាក់មួយ ប៉ុន្តែកីឡាករកំពូលៗត្រូវចងចាំថា ពានដែលអ្នកឈ្នះនឹងនាំអ្នកទៅកាន់កម្រិតមួយផ្សេងទៀត”
“ ខ្ញុំគិតថាប្រសិនបើ Harry Kane នៅក្នុងក្រុម Man City ហើយនឹងឈ្នះពាន Premier League រដូវកាលនេះ មនុស្សនឹងនិយាយពី Cristiano Ronaldo, Lionel Messi និង Harry Kane”៕