West Ham បាន​ចុះ​ហត្ថលេខា​យក​ Patrice Evra រហូត​ដល់​បញ្ចប់​រដូវ​កាល​ដោយ​គ្មាន​តម្លៃ​ខ្លួន។​

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​គ្មាន​ក្លឹប​លេង​តាំង​ពី​ខែ​វិច្ឆិកា​បន្ទាប់​ពី​ត្រូវ​ Marseille បណ្ដេញ​ចេញ​ព្រោះ​រឿង​លោត​ទាត់​អ្នក​គាំទ្រ​ក្នុង​ប្រកួត​ Europa League។ ក្រៅ​ពី​ពិន័យ​របស់​ក្លឹប​ Evra ក៏​ត្រូវ​ Uefa ហាម​មិន​ឲ្យ​ប្រកួត​ពាន​ទ្វីប​អឺរ៉ុប​ពេញ​មួយ​រដូវ​កាល​ផង​ដែរ តែ​រូប​គេ​អាច​លេង​ប្រកួត​ពាន​ក្នុង​ប្រទេស​អង់គ្លេស​ជាមួយ​ក្លឹប​ថ្មី​ West Ham។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ធ្លាប់​លេង​ក្រោម​ការ​គ្រប់គ្រង​របស់​ David Moyes ជា​អ្នក​ចាត់​ការ​ West Ham បច្ចុប្បន្ន​កាល​ពី​នៅ​ Manchester United។ រូប​គេ​លេង​បាន​៣៧៩​ប្រកួត​ឲ្យ​បិសាច​ក្រហម​ពី​ឆ្នាំ​២០០៦ ដល់​២០១៤ ហើយ​ឈ្នះ​ពាន​ធំៗ​៩​រូប​មាន​ Premier Leauge និង​ Champions League ជា​ដើម។

មុន​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​តារា​ស្បែក​ខ្មៅ​ជំនាញ​ជើង​ឆ្វេង​លេង​បាន​៩​ប្រកួត​ឲ្យ​ Marseille៕


ប្រភព៖ Sky Sports ប្រែសម្រួល៖ វីរ័ត្ន
Via :news.sabay