អតីត​អ្នក​ចាត់​ការ​ Southampton និង​ Everton លោក​ Ronald Koeman ត្រូវ​តែងតែ​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ហូឡង់។

Koeman ដែល​ទំនេរ​ពី​ការងារ​ចាប់​តាំង​ពី​ត្រូវ​ Everton បណ្ដេញ​ចេញ​កាល​ពី​ខែ​តុលា​ នឹង​ដឹកនាំ​ក្រុម​រហស្សនាម​ថា​ពណ៌​ទឹក​ក្រូច​លើក​ដំបូង​ទល់​នឹង​តោ​កំណាច​អង់គ្លេស​ នៅ​ថ្ងៃ​ទី​២៣​ ខែ​មិនា។ លោក​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៤​ឆ្នាំ​កន្លះ​ជាមួយ​ជម្រើស​ជាតិ​រហូត​ដល់​ World Cup ២០២២។

បុរស​វ័យ​៥៤​ឆ្នាំ​ទៅ​ជំនួស​តំណែង​លោក Dick Advocaat ដែល​លា​ឈប់​ព្រោះ​មិន​អាច​នាំ​ហូឡង់​ឡើង​ទៅ​ World Cup នៅ​រុស្ស៊ី​បាន។ Koeman ត្រូវ​ចាត់​ទុក​ជា​វីរបុរស​មួយ​រូប​របស់​ហូឡង់​កាល​​ជំនាន់​​ជា​កីឡាករ​ក្នុង​នោះ​ធ្លាប់​លេង​ឲ្យ​បាន​៧៨​ប្រកួត​ និង​ជួយ​ជម្រើស​ជាតិ​លើក​ពាន​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​១៩៨៨៕

Via :news.sabay