Angel di Maria អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ខណៈ​មិត្ត​រួម​ក្រុម Dani Alves ក្លាយ​ជា​អ្នក​ចាំទី​ចុងក្រោយ​ក្នុង​ពាន Coupe de France ជួយ Paris Saint-Germain ឈ្នះ​ក្រុម Sochaux ៤-១ ឡើង​ទៅ​វគ្គ​៨​ក្រុម​បន្ត។

រឿង​កម្រ​កើត​មាន​ Alves បាន​ផ្លាស់​ប្ដូរ​តំបន់​លេង​ជំនួស​ ពេល​​អ្នក​ចាំទី Kevin Trapp សាង​កំហុស​ទទួល​បាន​កាត​ក្រហម​នៅ​ម៉ោង​បន្ថែម​វគ្គ​ទី​២​ទៅ​ហើយ។ មូលហេតុ​បែប​នេះ​ដោយ​សារ​ក្នុង​ការ​ប្រកួត​នេះ PSG បាន​ប្ដូរ​កីឡាករ​អស់​៣​នាក់​ទៅ​ហើយ ដូច្នេះ​ពេល Kevin Trapp ទទួល​បាន​កាត​ក្រុម​មិន​​អាច​ប្ដូរ​កីឡាករ​ចូល​បន្ថែម​ទេ។

យ៉ាណាមិញ Alves ចាំ​បាន​តែ​១០​វិនាទី​ប៉ុណ្ណោះ ពោល​ត្រូវ​ការពារ​គ្រាប់​បាល់ free kick ចុង​ក្រោយ​របស់​ក្រុម Sochaux មុន​ពេល​​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​។ ជោគជ័យ​នេះ​ PSG គ្មាន​វត្តមាន​ Neymar ទេ ដោយ​សារ​លោក Unai Emery អនុញ្ញាត​ឲ្យ​សម្រាក ព្រោះ​គេ​ទើប​ប្រារព្ធ​ពិធី​ខួប​កំណើត​កាល​ពី​ដើម​សប្ដាហ៍៕ ​


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ
Via :news.sabay