David Beckham បង្ហើប​ថា​​​នឹង​ខកខាន​មើល​ប្រកួត​ Champions League ដ៏​ធំ​រវាង​ Real Madrid នឹង Paris Saint Germain ព្រោះ​តែ​លោក​យក​ប្រពន្ធ​ធំ​ជាង​ការ​មើល​បាល់ទាត់។

មូលហេតុ​របស់​អតីត​តារា​ឆ្នើម​វ័យ​ ៤២​ឆ្នាំ​មិន​សូវ​ខុស​ពី​មនុស្ស​ទូទៅ​ប៉ុន្មាន​ទេ​ ព្រោះ​រូប​គេ​ត្រូវ​កំដរ​នាង​ Victoria នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ចំ​ថ្ងៃ​តែមួយ​នឹង​ការ​ប្រកួត។ Beckham សារភាព​ថា​ប្រពន្ធ​ខ្លួន​ចង់​មាន​ពេល​វេលា​រ៉ូមែនទិច​តែ​២​នាក់​ជាជាង​ការ​ទៅ​មើល​បាល់ទាត់​ដោយ​ផ្ទាល់។

យ៉ាង​ណា​ម្ចាស់​អាវ​លេង​៧​ដ៏​ល្បីល្បាញ​របស់​ Manchester United ប្រាប់​ beIN Sports ថា រូប​គេ​គ្រោង​ទៅ​មើល​ប្រកួត​ជើង​ទីពីរ​នៅ​ទឹកដី​បារាំង​ ​ថ្ងៃ​ទី៧ ខែ​ក្រោយ​ជំនួស​វិញ។ Beckham ធ្លាប់​​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​ដូចគ្នា​ គឺ​ ៤​ឆ្នាំ​ជាមួយ​ Real Madrid និង​៥​ខែ​ជាមួយ​ PSG មុន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ទាំង​ទឹក​ភ្នែក​ក្នុង​ឆ្នាំ​២០១៣​៕


ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន
Via :news.sabay