ក្លិប Manchester United កាលពីថ្ងៃអង្គារ បានប្រារព្ធខួប៦០ឆ្នាំ ចាប់តាំងពីការធ្លាក់យន្តហោះក្នុងទីក្រុង Munich ដែលបានកម្ទេចសរសៃបេះដូងក្រុមដែលមានរហស្សនាមថា «Busby Babes» នៅឯកីឡដ្ឋាន Old Trafford ដែលត្រូវបានចូលរួមដោយសមាជិកដែលគេចផុតពីការស្លាប់គឺលោក Bobby Charlton និងលោក Harry Gregg។

កីឡដ្ឋាននេះ បានធ្វើការស្មឹងស្មាធនៅម៉ោង៣:៤រសៀល (ត្រូវនឹងម៉ោង១០នៅកម្ពុជា) ដើម្បីរំឭកដល់ពេលនៃគ្រោះថ្នាក់យន្តហោះនៅលើផ្លូវនៃព្រមានយន្តហោះដែលពោរពេញដោយទឹកកក្នុងប្រទេសអាល្លឺម៉ង់ កាលពី៦ទសវត្សរ៍មុន។ វាក៏មានការប្រារព្ធកម្មវិធីជាច្រើនផងដែរក្នុងទីក្រុង Munich និង Belgrade ដើម្បីរំឭកដល់ខួបនៃសោកនាដកម្មនេះ ដែលបានកើតឡើង នៅពេលយន្តហោះដែលដឹកក្រុមយុវជនរបស់លោកគ្រូបង្វឹក Matt Busby វិលទៅកាន់អង់គ្លេសវិញ តាមរយៈជើងហោះហើរទីក្រុង Munich ពីទីក្រុង Belgrade កាលីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥៨ បានផ្ទុះឆេះសម្រាប់ការព្យាយាមហោះហើរជាលើកទី៣របស់ខ្លួន។

People take part in a memorial service marking 60 years since Manchester United plane crash in Munich, Germany February 6, 2018. REUTERS/Michaela Rehle


កីឡាកររបស់ក្រុម Man United បានធ្វើការអបអរការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ European Cup ប៉ុន្តែ ការផ្ទុះនេះ បានកម្ទេចក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយបានសម្លាប់កីឡាករ៨នាក់ និងសមាជិក៣នាក់របស់ក្លិប។ មនុស្សសរុបចំនួន២៣នាក់បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកកាសែតចំនួន៨នាក់ផងដែរ ហើយអ្នកគេចផុតពីការស្លាប់មាន២១នាក់៕

ប្រភព៖ Channel News Asia
Via :Cambosport