ក្លិប Paris Saint-Germain ផ្តល់ប្រាក់ខែខ្ពស់ជាងគេបំផុតដល់កីឡាករ ១២នាក់ក្នុងចំណោមកីឡាករ ១៣នាក់ក្នុងក្របខ័ណ្ឌលីករបស់បារាំង ដែលត្រូវបានដឹកនាំដោយកីឡាករ Neymar ដែលទទួលបាន ៣,០៧លានអឺរ៉ូ (ស្មើនឹង៣,៨លានដុល្លារអាមេរិក) ក្នុង១ខែ ពោលគឺច្រើនជាង ២ដងបើធៀបទៅនឹងកីឡាករដែលរកបានចំណូលខ្ពស់ជាងគេបំផុតលំដាប់ទី២ក្នុងលីកនេះ។

នេះបើយោងទៅតាមកាសែតកីឡា L’Equipe ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ បន្ទាប់ពី Neymar កីឡាករនៃក្រុម PSG គ្រប់គ្រងចំណាត់ថ្នាក់ចំនួន៧បន្ទាប់នោះ ដែលរួមមានខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani ទទួលបាន១,៥៤អឺរ៉ូ ក្នុង១ខែ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ទទួលបាន១,៥លានអឺរ៉ូ ហើយខ្សែការពារប្រេស៊ីល Thiago Silva ទទួលបាន១,៣លានអឺរ៉ូ។ កីឡាករដែលឈរលេខរៀងបន្ទាប់គឺ ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel Di Maria និងខ្សែការពារប្រេស៊ីល Marquinhos ដែលទទួលបានចំណូល១,១២លានអឺរ៉ូដូចគ្នា ខណៈដែលខ្សែបម្រើអន្តរជាតិអីុតាលី Thiago Mottaat ទទួលបាន៨៧,៥ម៉ឺនអឺរ៉ូ ហើយខ្សែបម្រើអាហ្សង់ទីន Javier Pastore ទទួលបាន៧៧ម៉ឺនអឺរ៉ូ។

កីឡាករទី១ដែលមិនស្ថិតក្នុងក្លិប PSG នៅលើបញ្ជីនោះគឺ ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Radamel Falcao ដែលទទួលបានចំណូល៧៥ម៉ឺនអឺរ៉ូ ក្នុង១ខែ ហើយដោយសារតែរូបគេស្ថិតក្នុងប្រទេសម៉ូណាកូ រូបគេមិនបង់ពន្ធឡើយ។ កីឡាករដែលរកបានចំណូលខ្ពស់ជាងគេទាំង១០ត្រូវបានបំពេញដោយខ្សែការពារប្រេស៊ីល Dani Alves ដែលទទួលបាន៧០ម៉ឺនអឺរ៉ូ។ កីឡាករ២នាក់ដែលឈរលេខរៀងបន្ទាប់សុទ្ធសឹងជាកីឡាកររបស់ PSG ដែលរួមមាន ខ្សែប្រយុទ្ធអាល្លឺម៉ង់ Julian Draxler និងកីឡាករអីុតាលី Julian Draxler ដែលទទួលបាន៦០ម៉ឺនអឺរ៉ូ៕

ប្រភព៖ Channel News Asia
Via :Cambosport