ក្លិប Swansea បានកត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុងការប្រកួតពាន FA Cup ខណៈដែល Tammy Abraham និង Nathan Dyer បានជួយឲ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ៨-១ លើក្រុម Notts County ក្នុងការប្រកួតជុំទី៤កាលពីថ្ងៃអង្គារ។

បើទោះបីប្រើប្រាស់ក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនក៏ដោយ ប៉ុន្តែ Swansea បានធ្វើការគ្រប់គ្រងអារម្មណ៍ភិតភ័យយ៉ាងល្អ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីដល់ទៅ២គ្រាប់នៅតង់ទី១ នាកីឡដ្ឋាន Liberty។ ខ្សែប្រយុទ្ធ Abraham របស់ Swansea បានជួយឲ្យក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League នាំមុខមុន នៅនាទី ទី១៩ ខណៈដែល Dyer បានបន្ថែម១គ្រាប់ទៀតមុននឹងបញ្ចប់តង់ មុននឹងក្រុម Swansea បន្តរកគ្រាប់បាល់ជាបន្តបន្ទាប់រហូតដល់ទៅ៨គ្រាប់។

ជ័យជម្នះដ៏ធំរបស់ក្រុម Swansea មានន័យថា បច្ចុប្បន្នលោកគ្រូបង្វឹក Carlos Carvalhal អាចសម្លឹងឆ្ពោះទៅកាន់ការប្រកួតជុំទី៥ ជាមួយនឹងក្រុម Sheffield Wednesday ដែលបានបណ្តេញលោកចេញពីតំណែងកាលពីដើមរដូវកាលនេះ។ ស្របពេលជាមួយគ្នានេះ ក្រុមស្ថិតក្នុងក្របខ័ណ្ឌកំពូលមួយផ្សេងទៀតគឺ Huddersfield នឹងត្រូវជួបជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតជុំទី៥ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Birmingham បន្ទាប់នាទីបន្ថែម១៥នាទី២ដង៕

ប្រភព៖ Channel News Asia
Via :Cambosport