កីឡាករខ្សែការពារនៃក្លឹបជើងឯកបារាំង Paris Saint-Germain, Thiago Silva បានលើកឡើងថា Lionel Messi ជាកីឡាករខ្សែប្រយុទ្ធដែលលំបាកបិទបំផុតជាងខ្សែប្រយុទ្ធដូចគ្នា Cristiano Ronaldo។

អតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីលផងដែរនោះបានថ្លែងប្រាប់ Dailymail នាពេលថ្មីៗនេះថា «វាលំបាកខ្លាំង ណាស់ក្នុងការតាមបិទ Messi ជាង Ronaldo។ វាមិនងាយស្រួលនោះទេក្នុងការដាក់ខ្សែការពារតាមចាប់ ១ទល់នឹង១ ឬ២ទល់នឹង១ជាមួយ Messi ក្នុងការបញ្ឈប់គាត់»។

Real Madrid’s Portuguese forward Cristiano Ronaldo (L) vies with Paris Saint-Germain’s Brazilian defender Thiago Silva during the UEFA Champions League group stage football match Real Madrid CF vs Paris Saint-Germain (PSG) at the Santiago Bernabeu stadium in Madrid on November 3, 2015. AFP PHOTO / GERARD JULIEN (Photo credit should read GERARD JULIEN/AFP/Getty Images)


លើសពីនេះទៀត បុរសវ័យ៣០ឆ្នាំ Silva ក៏បានលើកឡើងដែរថា Messi អាចនឹងឈ្នះពានបាល់មាស Ballon d’Or គម្រប់លើកទី៦ ឆ្នាំ២០១៨នេះផងដែរ ស្របពេលដែលបច្ចុប្បន្នអ្នកទាំងពីរ (Messi និង Ronaldo) ឈ្នះពាននេះបាន ១០ដងមកហើយ ក្នុងម្នាក់៥ដងដូចគ្នា និង២ឆ្នាំចុងក្រោយនេះបានទៅលើ Ronaldo ក្រោយជួយក្លឹបស្តេចស Real Madrid ឈ្នះជើងឯក UEFA Champions League ២សម័យកាលជាប់គ្នា។

យ៉ាងណាមិញ Messi បានកំពុងតែនាំមុខ Ronaldo រហូតដល់ទៅ១២គ្រាប់ ពីការចូលលេងបាន២២ប្រកួត និងជួយ Barcelona នាំមុខកំពូលតារាង La Liga ៩ពិន្ទុផងដែរ ស្របពេលដែលគូប្រជែង Ronaldo ទើបតែស៊ុតបញ្ចូលទីបាន ៨គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនបាន ១៧ប្រកួតក្នុងរដូវកាលថ្មីឆ្នាំ២០១៧-២០១៨។

ក្រុមជើងឯកបារាំង PSG របស់ Silva នឹងជួបប្រកទល់នឹងក្រុម Real Madrid ពាក់កណ្តាលខែកុម្ភៈនេះផងដែរ នៃវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅទឹកដីអេស្ប៉ាញក្នុងកីឡដ្ឋាន Santiago Bernebeu៕

អត្ថបទ៖ KhmerTalking
Via :Cambosport