បាត់ដំបង៖ ការ​ប្រកួត​បាល់ទាត់​ធំ​ជាង​គេ​បំផុត​​នៅ​ប្រទេស​កម្ពុជា​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​បានបញ្ចប់យ៉ាងជោគជ័យដោយ​ចាប់​ផ្តើម​បើក​ឆាក​ប្រយុទ្ធ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៣​ ខែ​កុម្ភៈ​ និងបញ្ចប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេ​ហើយ​នៅ​ទី​លាន​វាល​បែក​ចានដោយ​មាន​ក្រុម​ចូល​រួមរហូតដល់ ​៧៩ក្រុម។

នេះ​គឺជា​ការ​ប្រកួត​ដ៏រំភើប និង​ភ័យ​រន្ធត់​សម្រាប់​ក្រុម​នីមួយ​ៗ​ដោយ​សារ​ចាប់​ផ្តើម​ពី​គូ​ទី​មួយ​រហូត​ដល់​ចប់​គឺ​ចាញ់​ធ្លាក់ និង​ឈ្នះ​ឡើង​វគ្គ​បន្ត​។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ គេបានរកឃើញ ក្រុមជ័យលាភី​ ​ ក្រុម​ជើង​ឯក PCO ទទួល​បាន​១៥០០​ដុល្លារ​អាមេរិក​ ក្រុម​ជើង​ឯក​រង FC Crown A ទទួល​បាន​១ ០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ យុវជន​ទួល​តាឯក​ B ទទួល​បាន​៥០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ Forest FC ទទួល​បាន​២០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៥៖ Norea Team និងក្រុម​លេខ​៦៖ Fox Zone FC។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្ត​សៀមរាប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត​សៀមរាបឲ្យបានច្រើនកុះករ។


Via :cambosport