ក្រុង​ប៉ា​រីស: Angel Di Maria រក​បាន​៣​គ្រាប់ ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Paris Saint-Germain​បាន​ផ្តួលក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២គឺ Sochaux ក្នុង​លទ្ធ​ផល ៤-១ ដើម្បី​ឈាន​ទៅ​​ប្រកួត​ពាន​ French Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ ស្រ​បពេល​ក្រុម Marseille បាន​ផ្តួល​ក្រុម​​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Ligue 2 មួយ​ទៀត​គឺ Bourg-en-Bresse ក្នុង​លទ្ធផល ៩-០​។

ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​តែត​បាល់​ដើម្បី​ជួយ​ឲ្យ​ក្រុម PSG ដែល​លេង​ដោយ​គ្មាន​តារាឆ្នើម Neymar ​មាន​គ្រាប់​បាល់​នាំ​មុខមុន នៅ​នាទី ទី​១​នា​កីឡដ្ឋាន Stade Bonal ភាគ​ខាង​កើត​ប្រទេស​បារាំង ប៉ុន្តែ អតីត​ម្ចាស់​​ជើង​ឯក​២​សម័យ​កាល Sochaux បាន​តាម​ស្មើ​វិញ​​តាម​រយៈ​កីឡាករ Florian Martin នៅ​មុន​ពេល​​ឈាន​ដល់​​នាទី ទី​១៥​។

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​រក្សា​ការ​នាំ​មុខ​របស់​ក្រុម Unai Emery ​នៅ​នាទី ទីៅ​២៧ នៅមុន​​ពេល Di Maria បាន​បំពេញ​គ្រាប់​បាល់​ទី​​២ និង​ទី​ ៣​ របស់​គេ​នៅមុន​​ពេល​​ឈាន​ដល់​ទីនាទី ទី​៦០ ដើម្បី​ជួយ​ឲ្យ​ក្រុម​ PSG ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​តែម្តង​។

លោក Emery ដែលក្រុម​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Real Madrid នៅ​សប្តា៍​ក្រោយ សម្រាប់​​ការប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នោះ បាន​ឲ្យ​ដឹង​ថា៖ «គោល​បំណង​នៅ​ថ្ងៃ​នេះ គឺ​ការ​ឈាន​​​ឲ្យ​ផុត​វគ្គ​នេះ​នៃ​ពាន French Cup ដោយ​គ្មាន​បញ្ហា​របួស​»​៕ IS

Via :postkhmer