ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​​ RMC អតីត​ខ្សែ​បម្រើ ​Barcelona បាន​និយាយ​ហូរហែ​ទាក់ទង​នឹង​ប្រធាន​បទ​បាល់​ទាត់​និង​កីឡាករ ​ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​គឺ​និយាយ​ពី​ការ​ជួប​គ្នា​រវៀង ​PSG ជាមួយ ​Real Madrid ក្នុង​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

PSG នឹង​ត្រូវ​ជួប ​Real នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​នៅ​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន ​Bernabeu ហើយ​ជើង​ទី​២​នឹង​ទៅ​លេង​នៅ​ប៉ារីស​វិញ​ថ្ងៃ​ទី​៦​មីនា​ហើយ​អតីត​កីឡាករ​អេស្ប៉ាញ​ គិត​ថា​ការ​ប្រកួត​នេះ​ពិត​ជា​ជក់​ចិត្ត។

“ ខ្ញុំ​បាន​មើល​ពួក​គេ​ប្រកួត​រៀង​ខ្លួនៗ​ក្នុង​រដូវ​កាល​នេះ ​ហើយ​PSG ជា​ក្រុម​ដ៏​អស្ចារ្យ​នឹង​ឈ្នះ ​Ligue 1។ ពួក​គេ​សំណាង​អាក្រក់​ដែល​ជួប ​Real Madrid ដែល​ជា​ក្លឹប​ធ្លាប់​ឈ្នះ ​Champions League ហើយ​ជា​ក្លឹប​ដែល​មាន ​DNA ដើម្បី​តែ​ពាន​នេះ”។

“ ក្នុង​ពាន​នេះ​ Real Madrid ស្ថិត​ក្នុង​ដំណែង​ខ្លាំង​មួយ ​តែ​ PSG គឺ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាង ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​។ ​ពួក​គេ​ជា​ក្រុម​ឈរ​កំពូល​តារាងលីក​ ដែល​មាន​ទម្រង់​លេង​ប្រសើរ​ជាង ​Real។​ ដូច​ដែល​ Emery ធ្លាប់​និយាយ​អញ្ចឹង​មិន​យូរ​មិន​ឆាប់ ​PSG នឹង​ឈ្នះ​ Champions League ។ ​ខ្ញុំ​ជឿជាក់​ថា​អញ្ចឹង​ដែរ”៕
Via :anachakkeila