Schalke 04 1-0 Wolfsburg
បាល់ទាត់៖ ក្រុម​ដែល​កំពុង​ឈរ​លេខ​5 នៅ​លី​ហ្គ​កំពូល​អាល្លឺម៉ង់ Schalke 04 បាន​រំកិល​ខ្លួន​ទៅ​វគ្គ 1/2 ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ឈ្នះ Wolfsburg 1-0 ក្នុង​វគ្គ 8​ក្រុម​ចុងក្រោយ​យប់មិញ​នេះ​។

Schalke 04 1-0 Wolfsburg
​គ្រាប់​ចូល​ទី​ក្នុង​វគ្គ​ទី​មួយ​នាទី​ទី​10 របស់​កីឡាករ Guido Burgstaller នាំមុខ​ក្រុម​ភ្ញៀវ Wolfsburg 1-0 និង​ជា​គ្រាប់​ជ័យជំនះ​ផង​ដែរ ដោយសារ​នាទី​នៅសល់​មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ ដែល​ធ្វើ​ឲ្យ​ក្រុម​ជើងឯក DFB Pokal 5​ជំនាន់​មួយ​នេះបន្ត​ក្តី​សង្ឃឹម​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក្នុង​ការ​ស្វែងរក​ជើងឯក​លើក​ទី​6 របស់​ខ្លួន​។​ មួយ​គូ​ទៀត​កាលពី​យប់មិញ Eintract Frankfurt ក៏បាន​ទៅ​វគ្គ​បន្ត​ដែរ បន្ទាប់ពី​បាន​ឈ្នះ Mainz 05 3-0 មិន​លំបាក​។ ការប្រកួត​វគ្គ​ទី​មួយ​ម្ចាស់ផ្ទះ​រក​បាន​មួយ​គ្រាប់​មុន​ពី Ante Rebic នាទី​ទី​17​។

Eintract Frankfurt 3-0 Mainz 05
ចូល​ដល់​វគ្គ​ទី​ពីរ​កីឡាករ Mainz 05 ហាក់​ដូច​ជា​រន្ធត់ ​និង​ការប្រកួត​នេះដោយ​បាន​បង្ក​កំហុស​ពី Alexander Hack ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នាទី​ទី​53 ហើយ​នាទី​ទី62 Omar Mascarell ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ឲ្យ​ក្រុម Frankfurt ក្នុង​ការ​បោះជំហាន​ទៅ​វគ្គ 4​ក្រុម​ចុងក្រោយ​។​ ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​11 ខែ​កុម្ភៈ​ខាងមុខនេះ ហើយ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី17 និង 18 ខែមេសា និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​19 ឧសភា 2018៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា
Via :bayontv