ព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី២៣ នឹងចាប់ផ្តើមនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ហើយនិងត្រូវក្លាយជាទីក្រុងដ៏ត្រជាក់បំផុតក្នុងប្រយុទ្ធសាស្ត្រនៃយុទ្ធនាការនេះ។

ការត្រៀមលក្ខណៈផ្សេងៗសម្រាប់យុទ្ធនាការនេះ បានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងខាងជើង ឈានដល់កម្រិតល្អប្រសើរមួយ ខណៈដែលប្រទេសទាំងពីរនឹងប្រើប្រាស់ក្រុមនារីកីឡាហុកឃីលើទឹកកក រួមគ្នាមួយ ស្របពេលដែលវាក៏មានភាពចម្រូងចម្រាស់ជុំវិញអត្តពលិករុស្ស៊ីចំនួន១៦៩នាក់ផងដែរ ដែលត្រូវប្រកួតក្នុងនាមជាអត្តពលិកមិនតំណាងឲ្យប្រទេសណាមួយឡើយ។ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ដែលចាប់ផ្តើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈនោះ អត្តពលិកច្រើនជាង៣០០០នាក់ មកពី៩២ប្រទេស នឹងធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន១០២ លើប្រទេសកីឡាចំនួន១៥។

Freestyle Skiing – Pyeongchang 2018 Winter Olympics – Moguls Training – Phoenix Snow Park – Pyeongchang, South Korea – February 8, 2018 – Sho Endo of Japan crashes during training. REUTERS/Dylan Martinez


សំបុត្រចូលទស្សនាប្រមាណជា៧៧ភាគរយ ត្រូវបានលក់អស់ ពោលគឺប្រមាណជា៨២៦ ០០០សន្លឹក សម្រាប់ការប្រកួតលើទីលានចំនួន១៣ នៅកូរ៉េខាងត្បូង។ ខ្នើយកម្តៅ ភួយ អាវភ្លៀង និងពូករក្សាកម្តៅនៅកន្លែងអង្គុយ នឹងត្រូវផ្តល់ឲ្យសម្រាប់អ្នកចូលរួមទស្សនា ខណៈដែលពួកគេត្រៀមទស្សនាការកីឡាចម្លែកៗ ក្នុងអាកាសធាតុដ៏ត្រជាក់បំផុតក្នុងទីក្រុង Pyeongchang ដោយស៊ីតុណ្ហភាពធ្លាក់ដល់ក្រោមសូន្យជាលើកទី៣នៅឆ្នាំនេះ។

ការប្រកួតនានា នឹងត្រូវរៀបចំឡើងនៅលើទីលានសំខាន់ពីរ ពោលគឺនៅរមណីយដ្ឋានភ្នំ Alpensia និងកោះ Gangneung រួមជាមួយនឹងទីលានមួយផ្សេងទៀតនៅតំបន់ Bokwang និង Jeongseon។ ស្របពេលដែលសីតុណ្ហភាពនៅកោះ Gangneung ស្ថិតក្នុងកម្រិត-៦ និង-២ អង្សាសេ ខ្សល់ត្រជាក់នៅតំបន់ភ្នំ នឹងមានកម្រិតដល់ទៅ-២៥អង្សាសេ។ សីតុណ្ហភាពនេះ មានន័យថា ទីក្រុង Pyeongchang នឹងឈរពីលើព្រឹត្តិការណ៍ក្នុងឆ្នាំ១៩៩៤ ក្នុងទីក្រុង Lillehammer ប្រទេសន័រវែស ដែលមានសីតុណ្ហភាព-១១ អង្សាសេ ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះដូ៏ត្រជាក់បំផុតក្នុងប្រវត្តិសាស្ត្រ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC
Via :cambosport