បាត់ដំបង៖ ​​ក្រុម​ PCO បានទទួលចំណាត់​ថ្នាក់​លេខ​១ គឺជើងឯកនៃការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់នៃក្របខ័ណ្ឌ​​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​។

បើ​និយាយ​ពី​ក្រុម​ជើង​ឯក​ PCO នេះ​​ស្ទើរ​គ្មាន​ក្រុម​ណា​មួយ​ក្នុង​ខេត្ត​បាត់ដំបង​​យក​ទុក​ក្នុង​កែវ​ភ្នែក​ឡើយ។ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Tiger Street Football Festival ​​ក្រុម​មួយ​នេះ​ធ្លាប់​ចូល​រួម​ប្រកួត​​កាល​ពី​ឆ្នាំ​២០១៧​ ប៉ុន្តែ​បាន​ធ្លាក់​ចេញ​តាំង​ពី​​ជុំ​ដំបូង​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ពួក​គេបានធ្វើអោយទស្សនិកជនផ្ញាក់ផ្អើលយ៉ាង ដោយក្រុមនេះ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ទាំង​អស់​ដែល​​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​នៅ​ខេត្ត​បាត់ដំបង។

ក្រុម​ខ្លាំង​ៗ​ដូច​ជា​ ធនាគារ​ស្រូវ​ សសយក​បាត់ដំបង​ BMS Club​ និង​ក្រុម​ Battambang Town ជា​ដើម​ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ភ្នំពេញ​ច្រើន​លើក​នោះ​​អត់​បាន​ទៅ​ភ្នំពេញ​ទេ​​ ប៉ុន្តែ​នៅ​សល់​តែ​ FC Crown A មួយ​ប៉ុណ្ណោះ​ដែល​មាន​បទ​ពិសោធ​ទៅ​ភ្នំពេញ​ច្រើន​លើក​ ហើយ​ឆ្នាំ​​២០១៨​នេះ​បាន​ទៅ​ភ្នំពេញ​ទៀត។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 ​ នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ


Via :cambosport