ក្រុមមាន់ខ្នាយមាស Tottenham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal នាកីឡដ្ឋាន Wembley នៅចុងសប្តាហ៍នេះ មានបំណងក្នុងការកម្ទេចនូវសុទិដ្និនិយមផ្សេងៗដែលត្រូវបានបង្កើតឡើងដោយតំបន់ប្រយុទ្ធដែលមានការកែទម្រង់ថ្មីរបស់ក្រុមកាំភ្លើងធំមួយនេះ។

ការរំភើបផ្សេងៗបានកើតឡើងជុំវិញកីឡដ្ឋាន Emirates កាលពីចុងសប្តាហ៍មុន ខណៈដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Arsenal បានរកគ្រាប់បាល់បញ្ចូលទីនៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១របស់គេ ហើយខ្សែបម្រើ Henrikh Mkhitaryan បានជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនរកបាន៣គ្រាប់ ក្នុងពេលពួកគេបានលត់ក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ។ ប៉ុន្តែ ការប្រកួតដ៏ស្វិតស្វាញមួយកំពុងតែរង់ចាំពួកគេនៅកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍នេះ ក្នុងពេលធ្វើការប្រកួតជាមួយនឹងក្រុមកំពុងតែឡើងទម្រង់លេង Tottenham ដែលមិនស្គាល់ចាញ់សោះពីការប្រកួត១១លើកចុងក្រោយរបស់ពួកគេ។ Spurs បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ប៉ុន្តែ អាចនឹងឡើងទៅឈរលេខ៣ជាបណ្តោះអាសន្ន ប្រសិនបើដណ្តើមបានជ័យជម្នះពីការប្រកួតនេះ ក៏ដូចជាធ្វើការនាំមុខលើក្រុម Arsenal រហូតដល់ទៅ៧ពិន្ទុ។ ក្រុម Spurs នឹងឈានទៅកាន់ការប្រកួតនេះប្រកបដោយការជឿជាក់ ក្រោយពីបានផ្តួលក្រុម Manchester United ក្នុងលទ្ធផល ២-០ នៅលើទឹកដីខ្លួនឯង មុននឹងដណ្តើមបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Liverpool ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League។

ក្រុម Tottenham របស់លោក Mauricio Pochettino កំពុងតែស្ថិតក្នុងស្ថានភាពដ៏ល្អ បើទោះបីត្រូវធ្វើការប្រកួត៣យុទ្ធនាការា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះក៏ដោយ ដោយសារតែការវិលត្រឡប់របស់ Erik Lamela, Victor Wanyama, Harry Winks និង Serge Aurier បូករួមទាំងចូលរួមរបស់ខ្សែបម្រើ Lucas Moura ពីក្លិប Paris Saint-Germain។ គ្រូបង្វឹករបស់ក្រុម Spurs រូបនេះបាននិយាយទាំងមានសុទិដ្និនិយមថា៖ «បច្ចុប្បន្ន យើងមានកីឡាករ២៤នាក់ ហើយវានឹងតានតឹងក្នុងការប្រជែងយកកៅអីមួយ ក្នុងជម្រើសទាំង១១នាក់ដំបូង។ កីឡាករ ២៤នាក់ត្រូវប្រជែងគ្នាសម្រាប់កៅអីទាំង១១នាក់ដូងក្នុងរាល់ការប្រកួតទាំងអស់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់៕

ប្រភព៖ Worldsoccertalk
Via :Cambosport