លោក Arsene Wenger ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Arsenal បាន​លើក​ឡើង​ថា កីឡាករ​អង់គ្លេស​​ប្រហែល​ជា​ មនុស្ស​ពូកែ​ធ្វើ​ពុត​ដួល​លើ​ទីលាន​ខ្លាំង​ជាង​គេ​ហើយ។

ការ​និយាយ​បែប​នេះ​ដោយ​សារ​កាល​ពី​សប្ដាហ៍​មុន Dele Alli របស់ Spurs ទទួល​បាន​កាត​លឿង​មួយ ក្រោយ​ធ្វើ​ពុត​ដួល ពេល​ក្រុម​ខ្លួន​ស្មើ Liverpool ២-២។ ក្នុង​ការ​ប្រកួត​ដដែល Harry Kane បាន​ធ្វើ​ពុត​ដួល​បាន​សម្រេច​​​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់ ពេល​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Virgil van Dijk។

“ខ្ញុំ​ចាំ​បាន​ថា នៅ​អង់គ្លេស​​​ពី​មុន​ករណី​ដែល​​តែង​ធ្វើ​​ដេក​ដួល​រមួល​បែប​នេះ គឺ​កីឡាករ​បរទេស​​ជា​អ្នក​ប្រព្រឹត្តិ។ ប៉ុន្តែ​កីឡាករ​អង់គ្លេស​ពេល​នេះ​រៀន​ពី​ទម្លាក់​អាក្រក់​នេះ​លឿន​មែនទែន ហើយ​ប្រហែល​ជា​អ្នក​ជំនាញ​ជាង​គេ​ហើយ​ពេល​នេះ”។ សម្ដី​លោក Wenger។

​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​​មាន​ភារកិច្ច​​ត្រូវ​ដឹកនាំ​កាំភ្លើង​ធំ ទៅ​ជួប Spurs ក្នុង Premier League នា​កីឡដ្ឋាន​ Wembley នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​បាន​សន្យា​ថា លោក​នឹង​មិន​ឲ្យ​កីឡាករ​ខ្លួន​​ធ្វើ​ពុត​ដួល​នោះ​ទេ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ
Via news.sabay