ខ្សែការពារលេចធ្លោ ៥រូបដែលមានប្រាក់ពលកម្មច្រើនបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន

១. Dani Alves

អតីតខ្សែការពារក្លឹប Barcelona រូបនេះគឺជាខ្សែការពារស្តាំដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយអាចជាខ្សែការពារដ៏ល្អបំផុតក្រោយចំណាយពេល លេងបានយ៉ាងល្អនៅ Camp Nou កីឡាករប្រេស៊ីល រូបនេះបានផ្លាស់ទៅ Juventus ហើយបច្ចុប្បន្នកំពុងលេងនៅ Parc des Princes ក្រោយបដិសេធផ្ទេរ ទៅលេងជាមួយក្រុម Man.City ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Pep Guadiola កាលពីឆ្នាំ២០១៧។ Alves បច្ចុប្បន្នមានប្រាក់ឈ្នួល ១៦០០០០ផោន/សប្តាហ៏ ។

២. Thiago Silva

Thiago Silva ត្រូវបានក្លឹប PSG ទិញពីក្រុម AC.Milan ក្នុងតម្លៃ ៤២លានយូរ៉ូ កាលពីឆ្នាំ២០១២ ។ បច្ចុប្បន្ន Silva វ័យ៣៣ឆ្នាំគឺជាប្រធានក្រុម PSG និង ប្រេស៊ីល កាលពីឆ្នាំ២០១៦ បានពន្យាកិច្ចសន្យារហូតដល់ឆ្នាំ២០២០ និងមានប្រាក់ឈ្នួល១៨០០០០ផោន/សប្តាហ៏។

៣. Virgil van Dijk

ខ្សែការពារតម្លៃខ្លួន ៧៥លានផោន ថ្លៃបំផុតក្នុងពិភពបាល់ទាត់រូបនេះ បានផ្ទេរពីក្រុម Southampton មក Liverpool រូបនេះជាខ្សែការពារល្អបំផុតនាពេលបច្ចុប្បន្ននេះនៅក្របខណ្ឌកំពូលអង់គ្លេស។ Van Dijk បច្ចុប្បន្នមានប្រាក់ពលកម្មនឿយហត់១៨០០០០ផោន/សប្តាហ៏។

៤. Marcelo

Marcelo គឺជាខ្សែការពារឆ្វេងដែលល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ កីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានបង្ហាញទម្រង់លេងលេចធ្លោដល់កំពូលនៅរដូវកាល (២០១៥-២០១៦) និង (២០១៦-២០១៧ )ព្រមជាមួយការជួយក្រុម Real Madrid លើកពាន UEFA Champion League ២ឆ្នាំជាប់គ្នា។ បច្ចុប្បន្ននេះ Marcelo មានប្រាក់ពលកម្មនឿយហត់ ២០០០០០ផោន/សប្តាហ៏។

៥. Sergio Ramos

បច្ចុប្បន្ន Ramos គឺជាកីឡាករខ្សែការពារកណ្តាលដែលល្អបំផុតលើពិភពលោកនាពេលនោះ សមាជិកដែលជួយក្រុម Spain លើកពាន World Cup ២០១០ ទទួលបានជោគជ័យជាមួយក្រុម Real Madrid ដោយបាននាំក្រុមឈ្នះពាន La Liga ៤ដង Champion League ៣ដង ក្រោយចំណាយពេល ១២រដូវកាល ក្រោយផ្លាស់ពីក្រុម Sevilla។ Ramos មានប្រាក់ប្រចាំសប្តាហ៏២០០០០០/សប្តាហ៏នៅកីឡាដ្ឋាន Santiago Bernabeu។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda
Via :cambosport