ពិធីករអ្នកវិភាគលោក Jamie Redknapp បាននិយាយថា៖ ការសម្រេចចិត្តរបស់លោក Antonio Conte ក្នុងការចែកផ្លូវគ្នាដើររវាងក្រុម និងខ្សែប្រយុទ្ធ Diego Costa គឺជាកំហុសដ៏ធំបំផុតដែលអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានធ្វើនាពេលកន្លងមក។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីដឹកនាំក្រុមមិនបានល្អសោះសម្រាប់រយៈពេលកន្លងមកនេះ។ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយដើមឆ្នាំ២០១៨ Chelsea បានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup និងប្រកួតបានត្រឹមស្មើចំនួន ៥ដង នៅដើមឆ្នាំ២០១៨នេះ ហើយបានចាញ់ពីរប្រកួតចុងក្រោយក្នុងលទ្ធផល ៣គ្រាប់ ពីរដងជាប់គ្នា។

លោក Redknapp បានបន្តថាៈ មូលហេតុជាច្រើនត្រូវបានគេលើកឡើងពីបញ្ហារបស់លោក Conte នៅតំបន់ប្រយុទ្ធ អតីតកីឡាកររបស់ក្លឹប Liverpool រូបនេះជឿជាក់ថា Conte មានកំហុសក្នុងការបង្ខំឱ្យកីឡាករ Costa ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលមុនចាកចេញពីក្លឹប ហើយវិលត្រលប់ទៅកាន់ក្លឹបចាស់ At.Madrid វិញ។ លោក Rednaap បានប្រាប់កាសែត Daily Mail ថា៖ កំហុសដ៏ធំបំផុតដែលលោក Antonio Conte បានធ្វើគឺការកម្ចាត់ Diego Costa ។ វាជារឿងឃោឃៅមួយ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញ Costa ដែលក្រុម Chelsea មិនបានប្រើប្រាស់រូបគេ ដើម្បីជារូបមន្តបន្តជ័យជំនះ។

ទោះបីជារដូវកាលថ្មី(២០១៧-២០១៨)ក្រុមចាប់ផ្តើមបានល្អដោយខ្សែប្រយុទ្ធ Alvaro Morata បានតស៊ូនៅតំបន់ប្រយុទ្ធសម្រាប់ក្រុម និងរកបានអោយ​ Chelsea ចំនួន១០គ្រាប់ ប៉ុន្តែវាមិនសមល្មមគ្រប់គ្រាន់និងជួយក្រុមបាននោះទេ ស្របពេលបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធ Olivier Giroud នៅមិនទាន់បានបង្ហាញសមត្ថភាពបានពេញលេញនៅឡើយ បន្ទាប់ពីផ្លាស់ពីក្លឹប Asenal មកក៏ដោយ។

ប្រភព៖ metro
Via :Cambosport