យោងគេហទំព័រអេស្បាញ Marca បានចុះផ្សាយថាៈ ការវិលត្រលប់ពីរបួសមកកាន់ទីលានប្រកួតវិញយ៉ាងជោគជ័យក្រោយរងរបួស បានផ្តល់ដល់ខ្សែប្រយុទ្ធស្លាបឆ្វេង Gareth Bale បានជាប់ជ័យលាភីពានរង្វាន់កីឡាករល្អបំផុតប្រចាំខែមករា របស់ក្រុមស្តេចស Real Madrid ដែលបានកើតមានដោយអ្នកគាំទ្របោះឆ្នោតអោយ។

ក្នុងការចូលលេងបាន ៥ប្រកួតដើមឆ្នាំ២០១៨ នេះកីឡាករឆ្នើមក្រុមជម្រើសជាតិវេលរូបនេះបញ្ចេញទេពកោសល្យដោយរកបាន ៥គ្រាប់ ក្នុងនោះ ២គ្រាប់ស៊ុតបញ្ចូលទីក្រុម Deportivo La Coruna និងក្រុម Celta Vigo បូករួមទាំងការស៊ុតចូលក្រុម Numancia ក្នុងការដណ្តើមពានរង្វាន់ Copa del Rey ផងដែរ។

ក្រោយខកខាននិងអវត្តមានបានត្រឹមអង្គុយមើលការប្រកួត ១៤ប្រកួតរហូតដល់ដំណាច់ឆ្នាំ២០១៧ អតីតខ្សែប្រយុទ្ធក្រុម Tottenham និង Southampton រូបនេះ បានចាប់ផ្ដើមទំព័រថ្មីក្នុងកម្រិតកំពូល ហើយនឹងត្រូវដើរតួនាទីសំខាន់សម្រាប់ក្រុម Real ដែលនិងត្រូវត្រៀមប៉ះ Paris St Germain នៅថ្ងៃទី១៤ខែកុម្ភៈ ក្នុងពាន Champions League ក្នុងការការពារតំណែងជើងឯក Champion League វគ្គ១៦ក្រុម ចុងក្រោយផងដែរ៕

ប្រភព៖ marca
Via :Cambosport