មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​​ដែល​ជា​ប្រពៃណី​របស់​ជនជាតិ​ចិន​នឹង​ឈាន​ចូល​មក។ ពេល​នេះ​សម្រាប់​ប្រជាជន​​ក្នុង​​ប្រទេស​ចិន​វិញ​ចាប់​ផ្ដើម​រៀបចំ​តុបតែង​ផ្ទះ​បណ្ដើរ​ៗ​ហើយ។

ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ Premier League កីឡាករ​ទាំង​អស់​ក្នុង​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ចេញ​មក​ហ្វឹកហាត់ ដោយ​ពាក់​អាវ​​ចម្លែក​មួ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ជិត​ឈាន​ចូល​មក​ដល់។ កីឡាករ​​របស់ Spurs ទាំង​អស់​​បាន​ពាក់​អាវ​ពណ៌​ស មាន​រូប​មាន់​កាន់​ម៉ុងសាយ​​ដែល​ជា​សត្វ​ដេញ​​ភាព​ចង្រៃ​​​ មើល​ទៅ​ហាក់​ដូច​ប្លែក​ម្យ៉ាង។

ត្បិត​ក្នុង​សំលៀកបំពាក់​​បែប​ណា​ក្ដី គ្រប់​គ្នា​សុទ្ធ​តែ​ប្រឹង​ហ្វឹកហាត់ ព្រោះ​យប់​ថ្ងៃ​សៅរ៍​នេះ​ម៉ោង ៧:៣០ ​ពួក​គេ​មាន​ភារកិច្ច​ធំ​ត្រូវ​បើក​កីឡដ្ឋាន Wembley ដើម្បី​ស្វាគមន៍​កាំភ្លើង​ធំ Arsenal ក្នុង​សប្ដាហ៍​ទី​២៧។ ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​សម្រាប់​ក្នុង​ទាំង​ពីរ​ ព្រោះពួក​គេ​ត្រូវ​ការ​ពិន្ទុ​ដើម្បី​ដណ្ដើម​កន្លែង Top 4 ពី​ក្រុម Chelsea៕​

ប្រភពពី: Sabay