ការប្រកួតនៅក្របខណ្ឌ SerieA សប្តាហ៏ទី២៤ ក្រុមភ្ញៀវស្រ្តីជរា Juventus បានធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមម្ចាស់ផ្ទះ Fiorentina កាលពីយប់ថ្ងៃសុក្រទី៩ ខែកុម្ភៈនេះ ដោយខ្សែបម្រើ Fedrico Bernadeschi បានស៊ុតបាល់ Freekick ជើងឆ្វេងបញ្ចូលទីបានយ៉ាងល្អ ជួយអោយក្រុម Juventus នាំមុខមុន នៅនាទីទី ៥៦មុនពេលកីឡាករមិត្តរួមក្រុមខ្សែប្រយុទ្ធ Gonzalo Higuain រកបានគ្រាប់បាល់ទី២ នៅនាទីទី៨៦និងជាគ្រាប់បាល់ទី១៤(៤ប្រកួតចុងក្រោយ រកបាន ៦គ្រាប់សម្រាប់កីឡាករអាហ្សង់ទីនរូបនេះ) ជួយអោយក្រុមភ្ញៀវផ្តួលម្ចាស់ផ្ទះដោយលទ្ធផល ២:0។

ចាប់ផ្តើមប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះមានឪកាសវាយសម្រុករកគ្រាប់បាល់បញ្ចូលទី តែធ្វើមិនបានសម្រេច ខណៈអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ប៉េណាំងទីក្រោយបាល់ប៉ះដៃកីឡាករខ្សែការពារ(Chiellini) ក្រោយការប្រកួតចាប់ផ្តើមបាន ១៥នាទី ប៉ុន្តែក្រោយការពិនិត្យមើលលើរូបភាពវីដេអូសាឡើងវិញ អាជ្ញាកណ្តាលសម្រេចមិនផ្តល់បាល់ពិន័យ ១១ម៉ែត្រវិញ ក្រោយរកឃើញថាវាជាបាល់ offside។

ជ័យជំនះនេះបានជួយអោយក្រុមការពារតំណែងជើងឯក Juventus ឈរនៅលេខ២ នៃតារាង SerieA បន្ទាប់ពីក្រុម Napoli ១ពិន្ទុ។

ប្រភព៖ marca
Via :Cambosport