ការប្រកួតនៅក្របខណ្ឌកំពូលអង់គ្លេសសម្រាប់សប្តាហ៏ទី២៧ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Kun Aguero រកបាន ៤គ្រាប់តែម្នាក់ឯងបន្ទាប់ពីមានការគាំទ្រយ៉ាងល្អពីខ្សែបម្រើបែលហ្សិក Kevin De Bruyne និងជាគ្រាប់ទី១៣ សម្រាប់ Aguero ក្នុងការប្រកួតទាំង១០ នៅដើមឆ្នាំ២០១៨នេះ(ហើយជាគ្រាប់បាល់ទី១៩៧ សម្រាប់ការលេងអោយក្រុម Man.City កន្លងមក)ក្រោយពេល មិត្តរួមក្រុមកីឡាករខ្សែបម្រើស្លាបអង់គ្លេស Raheem Sterling រកបានគ្រាប់បាល់បើកឆាកនៅនាទីទី៣ រួចមក។ ក្រុមLeicester City បានវាយបកបាន ១គ្រាប់វិញនៅតង់ទី១ នាទីទី២៤ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏បាននោះទេ ចប់ការប្រកួតក្រុម Man.City ៥:១ Leicester City ។

ថ្លែងប្រាប់ BBC អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះបានអោយដឹងថាៈ Aguero បានខិតខំយ៉ាង ស្វិតស្វាញគាត់ពិតជាខ្សែប្រយុទ្ធដ៏មានសារៈសំខាន់សំរាប់ពួកយើង។យើងបានលេងស្រដៀងទៅ នឹងការប្រកួតដែលយើងបានលេងទល់នឹងក្រុម Burnley កាលពីសប្តាហ៏មុនដែល ប៉ុន្តែសម្រាប់ការប្រកួតនេះ យើងមានឪកាសជាច្រើន។


ខ្សែបម្រើស្លាប Riyad Mahrez របស់ក្រុម Leicester City ដែលស្ទើរតែផ្ទេរទៅចូលរួមជាមួយក្រុម Man.City កាលពីបំណាច់ខែមករា បានចូលបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ សម្រាប់ ក្រុមភ្ញៀវ Leicester City។

ប្រភព៖ bbc
Via : Cambosport