គ្រូបង្វឹក Everton លោក Sam Alladyce ទទួលរងនៅការរិះគន់ក្រោយការបរាជ័យចាញ់ក្រុម Arsenal ៥:១ កាលពីសប្តាហ៏មុន ប៉ុន្តែស្ថានការណ៏បានវិលត្រលប់មកភាពធូរស្បើយវិញ ក្រោយដឹកនាំក្រុមបើកទ្វាកីឡាដ្ឋាន Goddision Park ផ្តួលភ្ញៀវ Crystal Palace ដោយលទ្ធផល ៣:១ សម្រាប់ការប្រកួត នៅសប្តាហ៏ទី២៧ នៅក្របខណ្ឌកំពូលអង់គ្លេសនេះ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសវ័យ ៦៣ឆ្នាំរូបនេះ បានប្រាប់ BBC ថាៈ ខ្ញុំមានអារម្មណ៏សោក ស្តាយដែលរងបរាជ័យ ៥:១ កាលពីសប្តាហ៏មុន ប៉ុន្តែថ្ងៃនេះសមាជិកក្នុងក្រុមពួកគេបានខិតខំ និងធ្វើបានល្អ។ ក្រោយចូលមកដឹកនាំក្រុមបាន ៩ប្រកួត និងចាញ់៤ប្រកួត ឈ្នះ ២ប្រកួត ពួកយើងកំពុងធ្វើបានល្អឡើងវិញ និងជាមួយទំនុកចិត្តពីអ្នកគាំទ្រ។

ប្រភព៖ bbc
Via :Cambosport