វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Ronaldo បានលើកទឹកចិត្តអតីតក្លឹប Real Madrid ឱ្យចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធ និងជាមិត្តរួមជាតិ បច្ចុប្បន្នកំពុងលេងអោយក្រុម Paris Saint-Germain គឺ Neymar ។ Ronaldo មានជំនឿថា Neymar អភិវឌ្ឍល្អបំផុតលើពិភពលោកនាពេលអនាគតប្រសិនផ្លាស់មក កីឡាដ្ឋាន Santiago Bernabeu របស់ក្រុមស្តេចស Real Madrid នោះ។ Neymar បានចាកចេញពីក្លឹប Barcelona កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួន កំនត់ត្រាថ្លៃបំផុតលើពិភពលោកគឺប្រមាណ ១៩៨ លានផោន ប៉ុន្តែ នៅតែមានពត៌មានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់ក្រុម Real Madrid ជារឿយៗ។

Neymar បច្ចុប្បន្នកំពុងរីករាយជាមួយអាជីពនៅក្លឹប PSG ដែលមានមូលដ្ឋានក្នុងរដ្ឋធានី របស់ប្រទេសបារាំង និងស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុងចំនោម ២៦ប្រកួតមកទល់ពេលនេះ។ ប៉ុន្តែរៀមច្បង គឺកីឡាករ Ronaldo បានទទូចអោយឱ្យក្រុម Real Madrid អោយព្យាយាមចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Neymar ដែលកំពុងបង្ហាញទម្រង់លេងល្អបំផុតនាពេលនេះតាមដែលអាចធ្វើទៅបាន។ អតីខ្សែប្រយុទ្ធ ក្រុម Inter Milan និង AC .Milan បន្តថាៈ Neymar នឹងក្លាយ ជាកីឡាករឆ្នើមបំផុត នៅលើពិភពលោក ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ស្របពេលក្រុម Real Madrid កំពុងត្រូវការកីឡាករបែបនេះ ហើយក្រុម Real Madrid ម៉ាឌ្រីដគឺជាក្លឹបដែលកីឡាករគ្រប់គ្នាប្រាថ្នាចង់មកលេង។ ខ្ញុំមិនបានឮអ្នក តំណាងផ្លូវការរបស់ក្លឹប Real Madrid និយាយអ្វីទាំងអស់អំពី Neymar ប៉ុន្តែក្រុមត្រូវតែទទួលផលល្អជាង ពេលនេះ ជាក់ស្តែងក្របខ័ណ្ឌ Champions League គឺជាការប្រកួតប្រជែងមួយដែលពួកគេធ្វើបានយ៉ាងល្អ ប៉ុន្តែមិនត្រូវធ្វេសប្រហែសតែអ្វីគ្រប់យ៉ាងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងបាល់ទាត់។

Ronaldo វ័យ៤១ ឆ្នាំរូបនេះបានចំណាយពេលបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះនៅឯក្លឹប Barcelona ប៉ុន្តែធ្វើបានយ៉ាងល្អជាមួយការស៊ុតបញ្ចូលទី ៣៤ គ្រាប់ក្នុងចំណោម ៣៧ប្រកួត មុនពេលចាកចេញទៅកាន់ក្លឹប Inter Milan ហើយត្រលប់មកអេស្ប៉ាញជាមួយក្រុមស្តេចសRealMadridកាលពីឆ្នាំ២០០២។

ប្រភព៖ dailymail
Via :Cambosport