សមាជិកថ្មីក្រុមកាំភ្លើងធំ Arsenal ខ្សែបម្រើ Henrikh Mkhitaryan បាននិយាយថាៈ គ្រូបង្វឹកថ្មី Arsene Wenger មានភាពស្និទ្ធស្នាល យល់ដឹងពីកីឡាករច្រើនជាង Jose Mourinho គ្រូបង្វឹក Man Utd។ Mkhitaryan បានយល់ព្រមលើការផ្លាស់ប្តូរពីក្លឹបមានមូលដ្ឋាននៅក្រុង Manchester ទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ក្នុងកំឡុងខែមករាដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនាំយក Alexis Sanchez ទៅកាន់ទឹកដី Old Trafford វិញ។

កីឡាករក្រុមជម្រើសជាតិអាមេនី Mkhitaryan បានផ្ទេរពីក្រុម Dortmund មកកាន់ក្រុម Man.United កាលពីខែកក្កដា ឆ្នាំ២០១៦ មានភាពសប្បាយរីករាយក្នុងការលេងជាជម្រើស ១១នាក់ដំបូងព្រមទាំងបង្ហាញខ្លួនបាន ៦៣ដងគ្រប់ក្របខណ្ឌប្រកួត រូបគេរកបានគ្រាប់បាល់១៣គ្រាប់ និងជួយក្រុមលើកពាន ៣ពីរដូវកាលមុនគឺៈEFL Cup, Europa League និង Community Shield។

ទោះបីជាបានជួយក្រុមអោយបានជោគជ័យនៅរដូវកាលដំបូង(២០១៦-២០១៧) នៅរដូវកាលដំបូង ប៉ុន្តែសម្រាប់រដូវកាល ថ្មីនេះ Mkhitaryan មិនមានឪកាសចូលលេងបានច្រើន ហើយបានជាប់លាប់នោះទេ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក លោក Jose Mourinho។ ក្រោយផ្លាស់មកកាន់ទឹកដី Emirate Stadium ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arsene Wenger Mkhitaryan មិនទាន់បានជួយក្រុមរកគ្រាប់បាល់បញ្ចូលទីទេ ប៉ុន្តែបានចែកបាល់(Assist)អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣គ្រាប់ផងដែរ។

ថ្លែងប្រាប់ពត៌មាន SFR Sport កីឡាករវ័យ ២៩ឆ្នាំរូបនេះបានប្រាប់ថាៈ វាជារឿងពិបាកដែលគាត់ត្រូវការតម្រូវចិត្តពីកីឡាករ ប៉ុន្តែលោក Wenger គាត់មានសណ្តានចិត្ត និងមិត្តភាពល្អ ហើយគាត់យល់ចិត្ត និងយល់ពីស្ថានភាពរបស់កីឡាករច្រើន។ ខ្ញុំបានចាកចេញពីស្ថានភាពដ៏លំបាកមួយកំលុងពេលលេងអោយ Man.United ប៉ុន្តែខ្ញុំមានមោទនភាពដែលយើងបានជួយក្រុម ឈ្នះពានបីក្នុងមួយរដូវកាល។

ប្រភព​៖ sportskeeda
Via :Cambosport