Adam Lallana បាន​បង្ហាញ​ពី​បញ្ហា​ជើង​របស់​ខ្លួន បន្ទាប់​ពី​ជួយ Liverpool ឈ្នះ​ក្រុម​ចាស់ Southampton ២-០។

​ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ប្ដូរ​​ចូល​ជំនួស Roberto Firmino នៅ​នាទី​៧៩។ ត្បិត​តែ​លេង​ជាង​​១០​នាទី​ចុងក្រោយ តែ Lallana ហាក់​មាន​បញ្ហា​​ម្រាម​ជើង​បន្តិច ដោយ​វា​ឡើង​ស្លេក​​ស្ទើរ​តែ​គ្រប់​ម្រាម។ ភ្ជាប់​ជាមួយ​រូប​ដែល​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម Lallana មាន​សរសេរ​ថា៖ “មាន​អ្វី​ណែនាំ​ទេ​សម្រាប់​បញ្ហា​ជើង​ឡើង​ស្លេក​បែប​នេះ?”។

ចំពោះ​របួស​នេះ អាច​បណ្ដាល​មក​ពី​ការ​ប្រកួត​យប់​មិញ​មាន​សំណើម​ និង​ត្រជាក់។ ក្រោយ​ឃើញ​រូប​គួរ​ឲ្យ​អាណិត​របស់ Lallana អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​គេ​ត្រាំ​ទឹក​ក្ដៅ​អ៊ុន​ៗ ឯ​ខ្លះ​ទៀត​ឲ្យ​រុំ​ជាមួយ​ថ្នាំ​ដុះ​ធ្មេញ៕ ​

Via :news.sabay