Hazard ស៊ុត២គ្រាប់ជួយ Chelsea ទម្លាក់ Spurs ទៅលេខ៤

ជ័យជម្នះនេះពិតជាសំខាន់សម្រាប់ក្រុមរហស្សនាមថាតោខៀវដើម្បីឡើងទៅកាន់លេខ៤វិញក្នុងតារាងដោយរុញ Tottenham Hotspurs ទៅក្រៅប្រអប់លេខ៥។ យ៉ាងណាក្រុមពីលេខ៥ដល់លេខ៣នៅលីគអង់គ្លេសខុសត្រូវគ្នាតែ១ពិន្ទុប៉ុណ្ណោះ។

ជំនួបនៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ Hazard ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងនៅនាទី ២៥ និង ៧១ ស្របពេល Victor Moses ស៊ុតបាន១គ្រាប់នៅនាទី៦៣។ ដោយឡែកសមាជិកថ្មី Olivier Giroud វិញមានបាល់ស៊ុតច្រើនដែរ តែធ្វើមិនបានសម្រេច ថែមទាំងត្រូវប្ដូរចេញដោយសាររបួសនៅនាទី៦១៕

Via :news.sabay