កម្មវិធី «My Best 3» ជាកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដោយអ្នកវិភាគប្រចាំ Sport Refresh។ កម្មវិធីនេះមានរៀងរាល់ពាក់កណ្ដាលសប្ដាហ៍ក្នុងករណីមានការប្រកួតលីគធំៗ, Cup, ពាន Euro, ពាន Copa America, AFC, និង World Cup នាចុងសប្ដាហ៍ជាដើម។ ប្រិយមិត្តដែលគាំទ្របាល់ទាត់ក្នុងលោក អាចអានដើម្បីជាទស្សនៈផ្ទាល់ខ្លួន និង អាចគិតពិចារណាមុនគាំទ្រក្រុមដែលខ្លួនស្រលាញ់ ព្រោះ SR បានលើកយកកីឡាកររបួស ឬ ចង្វាក់លេងរបស់ក្រុមនីមួយៗ មកនិយាយ។

យប់នេះ ជាការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី១ ដោយ Man City ត្រូវទៅសួរសុខទុក្ខ Basel ហើយ ក្រុម Spurs ទៅលេងនៅក្រុង Turin របស់ Juventus វេលាម៉ោង ២៖៤៥ រំលងអាធ្រាត្រដូចគ្នា។

1- Basel vs Man City

CLC វគ្គ ១៦ ក្រុមជើងទី១៖ Manchester City កំពុងឡើងជើងខ្លាំងរដូវកាលនេះ និង ស្ថិតនៅដាច់ឆ្ងាយពីក្រុមលេខ ២ នៅ Premier League រហូតដល់ ១៦ ពិន្ទុឯណោះ ក្រោមការបង្វឹករបស់លោក Pep Guardiola (៦លើកចុងក្រោយស្មើ ១ និង ឈ្នះ៥)។ មុនមកទឹកដី Basel ក្រុមរបស់ Pep ស៊ី Leicester City ៥-១ ស្របពេលដែល Basel ស៊ី Thun ២-០។ Basel ស្ថិតនៅលេខ ២ នៃលីគកំពូលរបស់ ស្វីស។ មុនឡើងមកវគ្គនេះ ក្រុម Basel ស្ថិតនៅលេខក្រោម Manchester United ហើយ Man City ស្ថិតនៅកំពូលតារាង ពូល F លើសក្រុម Napoli និង Shakhtar Donetsk។
ជើងកីឡាករ៖
Basel៖ អ្នកចាំទី Germano Vailati និងខ្សែបម្រើ Luca Zuffi មិនអាចលេងបានដោយសាររបួស។ ចំណែកបងប្អូន របស់ Granit Xhaka, កឡាករ Thaulant អាចចាប់ដៃគូជាមួយ Seri Die នៅតំបន់បម្រើ។
Man City៖ ខ្សែការពារ Benjamin Mendy របួសរយៈពេលយូរមិនអាចជួយក្រុមបាន តែអាចជំនួសដោយ Fabian Delph។ Oleksandr Zinchenko និង Danilo អាចនឹងលេងតំបន់ការពារឆ្វេងនេះដែរ។ ខ្សែប្រយុទ្ធស្លាបសំខាន់ Leroy Sane និង Gabriel Jesus នៅអវត្តមាន ស្របពេលខ្សែបម្រើល្អ David Silva ស្ថិតក្នុងមន្ទិល។ រីឯ ខ្សែការពារទើបទិញ Aymeric Laporte អាចនឹងបង្ហាញខ្លួនដំបូង Champions League ឲ្យក្រុមមេឃខៀវ។

ការមើលឃើញ៖ Basel ជាក្រុមមានពិសោធន៍គួរសមនៅ Champions League ដោយឡើងមកលេងនៅពាននេះ ១៩ ដង។ ក្រុមនេះឡើងដល់វគ្គ ១៦ ក្រុមជារឿយៗ។ ប៉ុន្តែ អ្វីដែលកត់សម្គាល់ ក្រុមនេះឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន UEFA Europa League កាលឆ្នាំ ២០១៣ (ធ្លាក់ពី Champions League ទៅ Europa League)។ ចំណែក Manchester City វិញរឹតតែល្អឆ្នាំនេះ តាមរយៈចង្វាក់លេង គ្រប់គ្រងខ្លីៗ ស្របពេលកីឡាករមានគុណភាព។ ខ្សែបម្រើ Raheem Sterling , De Bruyne និង ខ្សែប្រយុទ្ធ Sergio Aguero មិនធ្វើឲ្យលោក Pep ខកចិត្តទេយប់នេះ។ ចង្វាក់លេងល្អជាង ២៦ និង នៅ Champions League វគ្គចែកពូលកន្លងមក បង្ហាញថា City ខ្លាំងនិង រឹងមាំ មិនថាក្នុង ឬ ក្រៅដីឡើយ។ City ឡើងវគ្គខ្ពស់បំផុតនៅ Champions League រដូវកាល ២០១៥-២០១៦ ដែលដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

2- Juventus vs Spurs

UCL វគ្គ១៦ ក្រុម ជើងទី១៖ អ្នកណាក៏ដឹងដែរ ដែល Juventus ជាក្រុមមានពិសោធន៍ជា Spurs នៅ Champions League ដែរ។ Juventus ឈ្នះ Fiorentina ២-០ នៅក្រៅដី ខណៈដែល Spurs ស៊ី Arsenal ១-០។ Harry Kane ត្រូវជម្នះគ្រប់បែបយ៉ាងដើម្បីស៊ុតបញ្ចូលទីក្រុមដែល មិនរបូតគ្រាប់បាល់សោះក្នុង ៧ ប្រកួតចុងក្រោយ។

ជើងកីឡាករ៖
Juventus៖
សេះបង្កង់អាចលេងដោយគ្មានខ្សែប្រយុទ្ធ Paulo Dybala ដែលមានរបួសដល់ ១ ខែ។ ខ្សែបម្រើ Blaise Matuidi និង ខ្សែប្រយុទ្ធJuan Cuadrado ក៏អវត្តមានដូចគ្នា។ ខ្សែបម្រើ Douglas Costa អាចត្រលប់មកវិញក្រោយអវត្តមានកាលថ្ងៃសុក្រ។
Tottenham ៖
Tottenham Hotspur លេងដោយគ្មាន Toby Alderweireld ព្រោះអត់បានធ្វើដំណើរទៅ Turin ទេដោយហេតុផលសុខភាព។ ខ្សែបម្រើចំណូលថ្មី Lucas Moura អាចលេងលើកដំបូងសម្រាប់ Spurs ដែលផ្ទេរពីParis Saint-Germain។ ក្នុងនោះខ្សែការពារ Danny Rose និង Serge Aurier ទំនងចូលជំនួសBen Davies និង Kieran Trippier នាយប់នេះ។

ក្រុមអង់គ្លេស លំបាកឈ្នះណាស់នៅទឹកដី Juventus ពោល មានតែបរាជ័យច្រើនជាង។ តែយប់នេះ ខ្ញុំមិនគិតថា Spurs ចាញ់ទេ។ យើងឃើញហើយ Spurs បិទនិងវាយបកខ្លាំងណាស់ ដែល Arsenal សឹងគ្មានបាល់ស៊ុតសោះ។ មិនមែនចៃដន្យទេដែល Spurs ឈ្នះ Man United ស្មើ Liverpool និង ឈ្នះ Arsenal ថ្មីៗនេះ។ ខ្ញុំគិតថា Juventus មិនអាចស៊ី Spurs បានឡើយ។

3-FK Crvena Zvezda vs CSKA Moscow

Europa League វគ្គ ៣២ ក្រុមជើងទី១៖ ទាំង Crvena Zvezda និង CSKA Moscow សុទ្ធតែមិនទាន់ចាប់ផ្ដើមរដូវកាលដូចគ្នានៅលីគកំពូល ស៊ែប៊ី និង រុស្សី។ ក្លិបទាំងពីរ ប្រកួតមិត្តភាពជាហូរហែ។ Zvezda ចាញ់ Zenit ១-០ ក្នុងការប្រកួតមិត្តភាព មុនជួបគូប្រជែង មកពីរុស្សីដូចគ្នា។ ចំណែក CSKA ស៊ី Elche ក្នុងលទ្ធផល ៣-០។ ខ្ញុំគិតថា ប្រិយមិត្តភាគច្រើនបានស្គាល់ CSKA ជាង Zveszda ព្រោះក្រុមមកពីរុស្សី ឡើងលេងពាន Champions League និង Europa League ញឹកញាប់។
Zveszda ជាក្រុម ១ ដែលខ្លាំងនៅក្នុងផ្ទះ ក្នុងវគ្គជែកពូល Europa League កន្លងមក ដោយឈ្នះ Köln ទាំងក្នុង និង ក្រៅផ្ទះ ១-០ ស្មើ Arsenal នៅក្រៅផ្ទះ ០-០ ស្មើ Bate ១-១ និង ០-០ ជាដើម។ ខ្ញុំគិតថា CSKA មិនអាចឈ្នះ Zveszda បានទេ។

ទស្សនៈ៣ គូរបស់ SR យប់នេះ៖


Via :.sportrefresh