ការប្រកួតនៅក្របខណ្ឌកំពូល Ligue1 របស់បារាំងសប្តាហ៏ទី២៥ កាលពីថ្ងៃសៅរ៏ទី១០ កុម្ភៈ ក្រុម Paris Saint Germain បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Toulouse។ ការប្រកួតនេះក្រុមភ្ញៀវមានឪកាសគ្រប់គ្រងបាល់ និងវាយសម្រុកច្រើនជាងក្រុមម្ចាស់ផ្ទះ។ ខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតលើលោក Neymar ធ្វើបានសម្រេច ជោគជ័យដោយការរកគ្រាប់បាល់បញ្ចូលទីអោយក្រុមភ្ញៀវ PSG នៅនាទីទី៦៨ និងជាគ្រាប់បាល់ទី១៩ សម្រាប់កីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ និងមានគម្លាតតិចជាងមិត្តរួមក្រុមដែលកំពុងរងរបួសគឺកីឡាករ Edinson Cavani តែ ២គ្រាប់ប៉ុណ្ណោះ។

ក្រុម PSG នៅតែកាន់កាប់ទីកំពូលតារាង Ligue1 ដដែល តាមពីក្រោយដោយក្រុមលេខ២ Monaco ចំនួន១២ពិន្ទុ ខណៈក្រុមដែលដឹកនាំដោយគ្រូបង្វឹកអេស្បាញលោក Unai Emery និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមការពារតំណែងជើងឯក Real Madrid នៅថ្ងៃពុធសប្តាហ៏នេះ ក្នុងការប្រកួតក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ។

ប្រភព៖ bbc
Via :Cambosport