ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលស្គាល់ថា បច្ចុប្បន្នរដូវកាលរបស់ក្រុម Real Madrid អាចនឹងត្រូវកាត់សេចក្តីក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Paris Saint-Germain ស្របពេលក្រុមយក្សរបស់អេស្ប៉ាញមួយនេះ កំពុងមានពិន្ទុដាច់យ៉ាងឆ្ងាយពីកំពូលតារាងនៃក្របខ័ណ្ឌ La Liga។

ក្រោយពីទទួលពានសម្រាប់កីឡាករឆ្នើមបំផុតក្នុងពិភពលោកក្នុងរដូវកាលមុន ពីគេហទំព័រ Goal.com ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo បានប្រាប់គេហទំព័ររបស់ក្រុម Real ថា៖ «ការប្រកួតនេះ គឺការប្រកួតមួយដែលអាចនឹងកំណត់រដូវកាលទាំងមូល»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «យើងនឹងត្រូវប៉ះជាមួយនឹងក្រុមដ៏អស្ចារ្យមួយ ដែលមានកីឡាករឆ្នើមៗជាច្រើន និងជាក្រុមដែលយើងមិនហ៊ានមើលស្រាលឡើយ។ ប៉ុន្តែ យើងបានបង្ហាញឲ្យឃើញរួចជាស្រេចថា យើងមានក្រុមដ៏ខ្លាំង ប្រកបដោយបទពិសោធ និងសាមគ្គីភាពមួយក្នុងយុទ្ធនាការនេះ»។

(C) ERIC BALEDENT / LEMOUSTICPRODUCTION / MAXPPP – ? PARIS 16 LE 21-10-2015 – CHAMPIONS LEAGUE (MATCH DE POULE) PARIS SAINT GERMAIN FOOTBALL CLUB VS REAL DE MADRID – SERGE AURIER ET CRISTIANO RONALDO DOS SANTOS AVEIRO DEVANT THIAGO EMILIANO DA SILVA – le 21/10/2015 – (MaxPPP TagID: maxsportsworldtwo322255.jpg) [Photo via MaxPPP]


Real នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម PSG នាកីឡដ្ឋាន Bernabeu នៅរាត្រីថ្ងៃពុធ ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលការប្រកួតជើងទី២ នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី៦ ខែមិនា ក្នុងទីក្រុងបារីស របស់បារាំង។ ក្រុមរបស់លោក Zinedine Zidane បានឈ្នះពាន Champions League ២លើកជាប់ៗគ្នាក្នុង២រដូវកាលជាប់គ្នានេះ ហើយវាមានរយៈពេល៨ឆ្នាំមកហើយ បើគិតចាប់តាំងពី Real បានធ្លាក់ចេញក្នុងដំណាក់កាលនៃវគ្គ១៦ក្រុមចុងក្រោយនេះ។

បច្ចុប្បន្ន Real កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ លើតារាង La Liga ដោយមាន១៧ពិន្ទុតាមពីក្រោយក្រុម Barcelona បើទោះបីនៅសល់១ប្រកួតក្នុងដៃក៏ដោយ។ ក្រុម Real បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការយកឈ្នះលើក្រុម Real Sociedad ៥-២ កាលពីចុងសប្តាហ៍ថ្មីៗនេះ ខណៈដែល Ranaldo រកបាន៣គ្រាប់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia
Via :Cambosport