ការប្រកួតនៅក្របខណ្ឌកំពូលអ៊ីតាលី SerieA សម្រាប់សប្តាហ៏ទី២៤ ក្រុម Napoli បានបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ក្រុម Lazio។ កីឡាករ De Vrij បានរកបានគ្រាប់បាល់បញ្ជូលទីអោយក្រុមភ្ញៀវ នាំមុខមុនត្រឹមតែ៣នាទី នៃតង់ទី១ ប៉ុន្តែកីឡាករ Callejon របស់ក្រុមម្ចាស់ផ្ទះមានឪកាសវាយបក តាមស្មើវិញមុនបញ្ចប់ការប្រកួតនៅតង់ទី១។

ចូលដល់ការប្រកួតនៅតង់ទី២ ក្រុម Napol មានឪកាសគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែកីឡាករ Wallace របស់ក្រុមភ្ញៀវបានបង្កកំហុសចូលទីខ្លួនឯង នាំអោយក្រុមម្ចាស់ផ្ទះនាំមុខ ២:១ មុនពេលកីឡាករ Silva Duarte និង Mertens រកបានគ្រាប់បាល់បញ្ចូលទីម្នាក់មួយគ្រាប់បន្ថែមទៀត មុនបញ្ចប់ការប្រកួតតង់ទី២ នាំអោយក្រុមម្ចាស់ផ្ទះ Napoli ផ្តួលក្រុម Lazio ដោយលទ្ធផល៤:១។

ជ័យជំនះសម្រាប់សប្តាហ៏ទី២៤នេះនាំអោយក្រុម Napoli ឈរនៅលេខរៀងទី១ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯក Juventus ចំនួនត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ។

ប្រភព៖ bbc
Via :Cambosport