ការប្រកួតនៅក្របខណ្ឌលំដាប់កំពូលអាឡឺម៉ង់ Bundesliga ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរកបានគ្រាប់បាល់ទី១១ សម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯង និងជាគ្រាប់បាល់ទី១៩ សម្រាប់រដូវកាលនេះ។
កីឡាករ Franco di Santo របស់ក្រុមភ្ញៀវបានវាយបកតាមស្មើវិញនៅនាទីទី២៩ មុនបញ្ចប់តង់ទី១ ប៉ុន្តែខ្សែប្រយុទ្ធអាឡឺម៉ង់ Thomas Muller បានវាយបកតាមពីក្រោយដោយលទ្ធផល ២:១ នៅនាទីទី៣៦មុនបញ្ចប់ការប្រកួតនៅតង់ទី១ និងជាគ្រាប់បាល់ជ័យជំនះផងដែរ។ គួរបញ្ចាក់ផងដែលថា គ្រូបង្វឹកក្រុម Bayern Munich លោក Heynckes មិនបានមកដឹកនាំក្រុម សម្រាប់ជ័យជំនះលើកទី១២នេះទេ ដោយសារតែមានបញ្ហាសុខភាព។

បច្ចុប្បន្នក្រុម Bayern Munich កំពុងស្ថិតនៅលេខរៀងទី១ តាមពីក្រោយដោយក្រុមលេខ២ RB Leipzig ចំនួន​ ១៨ពិន្ទុ និងក្រុមលេខ៣ Dormund ដែលទើបតែបានផ្តួលក្រុម Hamburg ដោយលទ្ធផល២:០ ចំនួន ១៩ពិន្ទុ។ ២គ្រាប់របស់ក្រុម Dortmund នេះ គឺរកបានដោយ កីឡាករ Michy Batshuayi សញ្ជាតិបែលហ្សិកទើបនឹងខ្ចីជើងពីក្រុម Chelsea មួយ និងខ្សែបម្រើ Gotze របស់អាឡឺម៉ង់ ១គ្រាប់ទៀត។

ប្រភព៖ bbc
Via :Cambosport