ការស៊ុតបាល់បញ្ចូលទី ២គ្រាប់របស់ខ្សែបម្រើឆ្នើម Eden Hazard បានកត់បន្ថយសម្ពាធផ្សេងៗនៅលើលោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Chelsea ខណៈដែលក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ និងបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League វិញ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមបាតតារាង West Brom កាលពីថ្ងៃចន្ទ។

Chelsea’s Eden Hazard takes the ball to the corner for a corner kick during the English FA Cup fourth round soccer match between Chelsea and Newcastle United at Stamford Bridge stadium in London, Sunday, Jan. 28, 2018 . (AP Photo/Alastair Grant)


ការរងបរាជ័យដោយការរបូតគ្រាប់បាល់ដល់ទៅ ៣គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុម Bournemouth និងក្រុម Watford បានបង្កើតឲ្យមានការលើកឡើងជាច្រើនថា លោក Conte នឹងក្លាយជាគ្រូបង្វឹកចុងក្រោយរបស់គេរបស់ក្លិប Chelsea ក្នុងការរងនូវការបណ្តេញចេញ ត្រឹមតែរយៈពេល៩ខែ បន្ទាប់ពីឈ្នះពាន Premier League។ ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ដែលបានបញ្ជាក់នៅមុនពេលការប្រកួតថា វានឹងក្លាយជារឿងដ៏ល្ងង់ខ្លៅក្នុងការបណ្តេញលោកចេញនោះ បានទទួលនូវការធូរស្រាល ក្រោមការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ខ្សែបម្រើដ៏មានឥទ្ធិពល Hazard ស្របពេលដែល Victor Moses ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ។

ក្រុម Chelsea បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែលគម្លាតរវាងក្រុម Manchester United ដែលឈរក្នុងចំណាត់ថ្នាក់លេខ២ និងក្រុមឈរលេខ៥ Tottenham Hotspur បច្ចុប្បន្នមានត្រឹមតែ៤ពិន្ទុគត់ ក្នុងការប្រជែងដើម្បីចូលរួមជាមួយនឹងក្រុមកំពុងនាំមុខដាច់ Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕

ប្រភព៖ Channel News Asia
Via :Cambosport