Alexandre Lacazette នឹង​ត្រូវ​សម្រាក​យើង​ហោច​ណាស់​ចន្លោះ​ពី​៤​ទៅ​៦​សប្ដាហ៍​ ក្រោយ​ពេល​​វះកាត់​របួស​ជង្គង់ ​នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រុម​កាំភ្លើង​ធំ ​Arsenal ក្នុង​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន។

សេចក្ដីថ្លែងការណ៍​របស់​ Arsenal និយាយ​ថា​៖” តាម​រយៈ​ការ​វិនិច្ឆ័យ​ដោយ​ជោគជ័យ​គាត ​(Lacazette)នឹង​ត្រូវ​ទទួល​បាន​ការ​វះកាត់​ហើយ​កីឡាករ​នឹង​ត្រូវ​ខកខាន​ប្រហែល​៤​ទៅ​៦​សប្ដាហ៍”។
កីឡាករ​វ័យ​២៦​ឆ្នាំ​កំពុង​បាត់បង់​កៅអី​លេង​ជម្រើស​ដំបូង​១១​នាក់​ក្រោយ​ការ​មក​ដល់​របស់​ Pierrie-Emerick Aubameyang ដែល​បាន​ធ្វើ​ឲ្យ​ខកខាន​ឱកាស​មាស​២​ដង​ពេល​ប្រកួត​ចាញ់ ​Spurs ១​ទល់​០​ហើយ​ក្រោយ​ប្ដូរ​ចូល​ក្នុង​នាម​ជា​កីឡាករ​បម្រុង។

Lacazette បាន​មក​ចូល​រួម​ជាមួយ ​Arsenal ក្នុង​តម្លៃ​៥២​លាន​ផោន​កាល​ពី​ដើម​រដូវ​កាល​ហើយ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ ​Emirates ដោយ​រក​បាន​៤​គ្រាប់​ក្នុង​ចំណោម​៦​ប្រកួត​ដំបូង​ឲ្យ​ក្លឹប។
របួស​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​ខកខាន​ឱកាស​លេង​ក្នុង​ពាន ​Europa League វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ជាមួយ​ក្រុម​ Ostersunds និង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ដែល​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៨​ និង​១៥​មីនា។ រូប​គេ​ក៏​ត្រូវ​អវត្តមានក្នុង​ការ​ប្រកួត​ពាន​Carabao Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ Manchester City នៅ​កីឡដ្ឋាន​ Wembley នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ៕
Via :anachakkeila