ការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុបក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃអង្គារម្សិលមិញរវាងក្រុមម្ចាស់ផ្ទះ Basel របស់ស្វីសមានចំណាត់ថ្នាក់លេខ២នៅក្នុងពូលA និងក្រុមមេឃខៀវ Man.City អង់គ្លេសលេខ១នៅក្នុងពូលF។

ខ្សែបម្រើអាឡឺម៉ង់ដែលត្រលប់ពីការសម្រាកព្យាបាលរបួសអស់រយៈពេល៩ខែកីឡាករ Gundogan ធ្វើបានសម្រេច ដោយការតែតគ្រាប់បាល់បញ្ចូលទីក្រុមម្ចាស់ផ្ទះនៅនាទីទី១៤ ក្រោយការបញ្ជូនបាល់ពីមិត្តរួមក្រុម Kevin De Bruyne និងនាទីទី៥៣ ខណៈខ្សែបម្រើព័រទុយហ្គាល់ Bernado Silva រកបានគ្រាប់បាល់ទី១៨ និងខ្សែប្រយុទ្ធអាហ្សង់ទីន Aguero រកគ្រាប់បាល់បញ្ចូលទីនៅនាទីទី២៣(និងជាគ្រាប់ទី១៩៨សម្រាប់រូបគេលេងអោយក្រុម)មានន័យថាកំលុងពេល៩នាទី ក្រុមភ្ញៀវមានឪកាសរកបានគ្រាប់បាល់បញ្ចូលទី ក្រុមម្ចាស់ផ្ទះរហូត ៣គ្រាប់។

អ្នកចាត់ការទូទៅក្រុម​ Man.City សញ្ជតិអេស្បាញលោក Pep Guadiola បានប្រាប់ BT Sport ថាៈ Ilkay Gundogan កឺជាកីឡាករដ៏ល្អម្នាក់រដូវកាលមុន យើងបានបាត់បង់គាត់ជាច្រើនខែដោយសារតែបញ្ហារបួស ជាមូលហេតុដែលយើងធ្វើការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់នៅពេលនេះ ហើយវាមិនមែនជាគុណភាពទេ តែជាសមត្ថភាពផ្ទាល់របស់គេ។

ការប្រកួតជុំទីពីរនិងធ្វើឡើងនៅកីឡាដ្ឋាន Etihad Stadium នៅថ្ងៃទី៧ ខែមិនា ខាងមុខ ខណៈក្រុមកំពូលតារាង Premier League កំពុងនាំមុខ ១៦ពិន្ទុដាច់ គឺក្រុម Man.City និងត្រូវជួបប្រកួតជាមួយកាំភ្លើងធំ Arsenal នៃវគ្គផ្តាច់ ព្រ័ត្រពានរង្វាន់ Carabao Cup ផងដែរ។

ប្រភព៖ bbc
Via :Cambosport