គិតចាប់តាំងពីការប្រកួតនៅឆ្នាំ១៩៩២ រហូតមក មានកីឡាករមួយចំនួនបានជួយក្រុមលើកពាន UEFA Champion League ជាច្រើនដង ខណៈពួក គេទាំងនោះបានបង្ហាញវត្តមានអោយក្រុមច្រើន បំផុតផងដែរ។ ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង ៥រូបដែលធ្លាប់បានលេងអោយក្លឹបកំពូលនៅអឺរ៉ុប បានច្រើនដងបំផុត សម្រាប់ការប្រកួតក្របខណ្ឌ Champion League នាពេលកន្លងមក ប៉ុន្តែបច្ចុប្បន្ន កីឡាករមួយចំនួនបានចូលនិវត្តន៏ និងមួយចំនួនបានទទួលការងារជាគ្រូបង្វឹកផងដែរ។

៥. Roberto Carlos

វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos គឺជាអតីតកីឡាករខ្សែការពារខាងឆ្វេងម្នាក់ក្នុងចំនោមកីឡាករទាំង៥ ដែលបានបង្ហាញខ្លួននៅក្របខណ្ឌ Champion League ជាមួយក្រុមស្តេចស Real Madrid រហូតដល់ ១២០ដង។ Carlos ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅប្រទេសប្រេស៊ីល នាឆ្នាំ១៩៩១ កីឡាករមានជំនាញ ស៊ុតបាល់ជើងឆ្វេងពីចំងាយរូបនេះបង្ហាញខ្លួន អោយក្រុមជើងឯក Champion League ១២សម័យ មិនតិចជាង ៣៥០ប្រកួតនោះទេ។ នៅឆ្នាំ២០០៧ Carlos បានផ្ទេរទៅលេងនៅក្របខណ្ឌកំពូលតួគី ជាមួយក្រុម Fenerbache និងបានចូលលេង ១៣ដងនៅក្របខណ្ឌ Champion League អោយក្រុមផងដែរ។

៤. Paul Schole

GLASGOW, SCOTLAND – NOVEMBER 24: Paul Scholes of Manchester United in action during the UEFA Champions League Group C match between Glasgow Rangers and Manchester United at Ibrox Stadium on November 24, 2010 in Glasgow, Scotland. (Photo by John Peters/Man Utd via Getty Images)


អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអង់គ្លេស និងជាវីរបុរសក្រុម Man.United រូបនេះ បង្ហាញខ្លួនអោយក្រុមបិសាចក្រហមបាន ១២៤ប្រកួតនៅក្របខណ្ឌ Champion League ក្រោយចាប់អាជីពបាល់ទាត់ដំបូងនៅឆ្នាំ១៩៩៣ និងបានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករ ដ៏ល្បីល្បាញបំផុតនៅក្របខណ្ឌកំពូលអង់គ្លេស និងពិភពបាល់ទាត់។ ក្រោយបង្ហាញខ្លួនអោយជាង ៥០០ប្រកួតនៅក្របខណ្ឌ Premier League អោយ Man.United កីឡាករ Paul Schole បានជួយក្រុមលើកពាន Champion League ២ដងផងដែរ។

៣. Clarence Seedorf

Seedorf ចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Ajax Amsterdam នៅឆ្នាំ១៩៩២ ហើយ ជាកីឡាករទី៣ដែលបង្ហាញខ្លួននៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបបានច្រើនជាងគេ បំផុតគឺ១២៥ដង។ អតីតខ្សែបម្រើក្រុមជម្រើសជាតិហូឡង់រូបនេះ ឈ្នះពាន Champion League ៣ដង (១ដងជាមួយក្លឹបស្តេចស Real Madrid និង២ដង ជាមួយក្រុម AC.Milan)។

៤. Ryan Giggs

រីវបុរសក្រុមបិសាចក្រហម និងបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិវែលរូបនេះចាប់ផ្តើមអាជីពដំបូងជាមួយជើងឯក Premier Legue ១៣សម័យគឺ Man.United នៅឆ្នាំ១៩៩០ និងជាកីឡាករទី២ ដែលបង្ហាញខ្លួនបានច្រើនបំផុតនៅក្របខណ្ឌ Champion League ពោលគឺ ១៤១ដង។ Giggs ខ្សែបម្រើ-ប្រយុទ្ធមានជំនាញជើងឆ្វេងដ៏បិនប្រសព្វរូបនេះ បានជួយក្រុម Man.United លើកពាន Champion League នៅឆ្នាំ១៩៩៩ និង ២០០៨។

៥. Raul Gonzales

វីរបុរសក្រុមស្តេចស Real Madrid និងជម្រើសជាតិអេស្បាញរូបនេះ ឈរនៅលំដាប់កំពូលជាកីឡាករដែលបាន បង្ហាញខ្លួនរហូត ១៤២ប្រកួតអោយក្រុមជើងឯក Champion League ១២សម័យមួយនេះ។ Gonzales បានចំណាយពេល១៥ឆ្នាំ និងបង្ហាញខ្លួនមិនតិចជាង ៥០០ប្រកួតនោះទេ ។ នៅឆ្នាំ២០១០ Raul បានផ្ទេរទៅចូលរួមជាមួយក្រុម Schalke 04 នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ មុនពេលចំណាយពេល ២ឆ្នាំលេងនៅប្រទេសកាតាជាមួយក្លឹប Al Saad ។ នៅឆ្នាំ២០១៥ មុនពេលចូលនិវត្តន៏ Raul ក្រុម New York Cosmos នៅក្របខណ្ឌ Major League Soccer បានចុះហត្ថលេខានំាយក Raul មករួមក្រុម១រដូវកាលផងដែរ ។

ប្រភព៖ sportskeeda
Via : Cambosport