(ក្រុងរ៉ូម)៖ ក្រុមយក្សរបស់អ៊ីតាលី សេះបង្កង់ Juventus បានត្រឹមស្មើ ២-២ ពេលទទួលក្រុមភ្ញៀវមកពីអង់គ្លេស Tottenham Hotspur សម្រាប់ជើងទី១ នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ គ្រាដែលក្រុមមេឃខៀវ Manchester City បានលត់ក្រុមស្វីស FC Basel ៤-០ មិនឲ្យងើបមុខ រួច។

ក្រុមរងជើងឯកនៃពាននេះកាលពីរដូវកាលមុន មានឱកាសនាំមុខ ២គ្រាប់ត្រឹមចាប់ផ្តើមលេងបាន ៩នាទីប៉ុណ្ណោះពីការ ធ្វើបានសម្រេចដោយកីឡាករ Gonzalo Higuain នៅនាទីទី២ និងប៉េណាល់ទី១គ្រាប់នាទីទី៩ មុនពេលកីឡាករខ្សែ ប្រយុទ្ធកំពុងឡើងជើងខ្លាំង Harry Kane វាយបកបាន១គ្រាប់វិញផងដែរនៅនាទីទី៣៥ ជាមួយឱកាសមាសភ្លាត់ស្នៀតរបស់ Higuain នៅនាទីទី៤៥ ដោយការទាត់បាល់ប៉េណាល់ទី។

យ៉ាងណាមិញ Juventus មិនអាចរកគ្រាប់បានបន្ថែមទៀតឡើយក្នុងវគ្គទី២ តែត្រូវបាន Spurs តាមបានស្មើវិញនៅនា ទីទី៧១ ពីការស៊ុតបញ្ចូលទីដោយកីឡាករ Christian Eriksen។

ក្រឡេកទៅមើលក្រុមអង់គ្លេសមួយទៀត Man City ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Pep Guardiola ដែលជាអតីត គ្រូនៃក្លឹប FC Barcelona បានបើកការនាំមុខ Basel ៣-០ ត្រឹមវគ្គទី១ និងបន្ថែម១គ្រាប់ទៀតនៅដើមវគ្គទី២ ពីការធ្វើ បានសម្រេចដោយកីឡាករ Ilkay Guendogan នៅនាទីទី១៤ និងនាទីទី៥៣ និង Sergio Aguero ១គ្រាប់នៅនាទីទី២៣ និងមិត្តរួមក្រុម Bernardo Silva នៅនាទីទី១៨៕


Via :khmertalking