ក្រុម Liverpool ស៊ីម្ចាស់ផ្ទះ Porto ៥-០ ចំពេលដែល ម្ចាស់ផ្ទះ Real Madrid ឈ្នះក្រុមអ្នកមាន PSG ៣-១ នៅជើងទី១ Champions League វគ្គ ១៦ ក្រុមចុងក្រោយ។ Mane រកបាន ហែទ្រី ហើយ មិត្តរួមក្រុម Salah និង Firmino រកបាន ម្នាក់ ១ គ្រាប់ក្នុងជ័យជម្នះ ៥-០ នេះ មុនត្រលប់មក Anfield នាដើមខែ មីនា ខាងមុខ។

ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ តាមស្មើនៅចុងវគ្គទី១ ក្រោយ Adrien Rabiotបើកការនាំមុខ។ នាទីទី ៨៣ និង ៨៦ Ronaldo និង Marcelo បន្ថែមម្នាក់ ១ គ្រាប់ទៀតដើម្បីបិទបញ្ចប់លើក្រុម ភ្ញៀវ PSG ៣-១។

ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ៧ មីនា ខាងមុខ នៅទឹកដី PSG វិញម្ដង៕

Via :sportrefresh