ការប្រកួតនៅក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ ខណៈ Liverpool បានផ្តួលក្រុមម្ចាស់ផ្ទះ Porto ដោយលទ្ធផល ៥:0 នៅកីឡាដ្ឋាន Estadio do Dragaoជាមួយជ័យជំននេះគឺជាលទ្ធផលជំនួបខ្វែងពូលក្រៅទឹកដីដ៏ល្អ សម្រាប់ក្រុមមកពីអង់គ្លេសក្នុងយុទ្ធនាការវគ្គជម្រុះ និង ផ្តល់នៅក្តីសង្ឃឹមច្រើនសម្រាប់ក្រុមLiverpool ឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។

ក្រុម Man.City កាលពីយប់ថ្ងៃអង្គារបានបង្កើតកំនត់ត្រាផ្តួលក្រុមម្ចាស់ផ្ទះBasel ក្នុងនាមជាភ្ញៀវដោយ លទ្ធផល ៤:០ សម្រាប់វគ្គ១៦ក្រុមចុងក្រោយផងដែរ។ ប៉ុន្តែការកាន់កាប់កំនត់ត្រាជ័យជំនះក្រៅទឹកដីនេះមិនបានយូរនោះទេគឺត្រូវក្រុម Liverpool បំបែកបានកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏នេះ ក្នុងជំនួបផ្តួលក្រុម ភ្ញៀវ Porto ដោយលទ្ធផល៥:0 ពោលគឺត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។

ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Maneរកបាន៣គ្រាប់តែម្នាក់ឯង(Hat-trick) ខណៈ Mohamed Salh និង Roberto Firmino រកបានម្នាក់មួយគ្រាប់ ជួយអោយក្រុមភ្ញៀវទទួលលទ្ធផលដ៏លើសលប់លើ ក្រុមម្ចាស់ផ្ទះ។Mane គឺជាកីឡាករទី២បន្ទាប់ពី Michael Owenដែលធ្វើបាន Hat-trick ក្រៅទឹកដី និង ជាកីឡាករទី៤សម្រាប់ក្រុមLiverpool ដែលរកបាន៣គ្រាប់ក្នុងមួយប្រកួតនៅChampion League បន្ទាប់ពីអតីតកីឡាករPhilippe Coutinho និង Yossi Benayoun, Michael Owen។

Via: metro.co.uk