ក្រុមហ៊ុនអេឡិកត្រូនិកតួគី Beko បានព្រមព្រៀង និងឧត្តម្ភការផ្សាយពាណិជ្ជកម្មរយៈពេល៣ឆ្នាំលើអាវកីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona ដែលក្នុងមួយឆ្នាំមានតម្ លៃ១៩លានយូរ៉ូ។

ប្រធានក្លឹប Josep Maria Bartomeu បាននិយាយថា៖ យើងបានកសាងទំនាក់ទំនងយ៉ាងល្អជាមួយគ្នាគិតចាប់ តាំងពីឆ្នាំ២០១៤។ Beko គឺជាអ្នកឧបត្តម្ភដ៏សំខាន់លើអាវកីឡាករ សម្រាប់ក្រុម Barcelona នាពេលបច្ចុប្បន្នព្រមជាមួយក្រុមហ៊ុន​ Rakuten និង Nike។

Garard Pique បានធ្វើបទបង្ហាញលើព្រឹត្តការណ៏មួយនេះនៅកីឡាដ្ឋាន Camp Nou បាននិយាយថា៖ “នៅពេលខ្ញុំចាប់ផ្តើមអាជីពខ្ញុំធ្លាប់ទទួលទានអាហារបានច្រើនបំផុត ប៉ុន្តែខ្ញុំបានដឹងថា វាជារឿងសំខាន់ ក្នុងការញ៉ាំតាមដែលអាចធ្វើទៅបានដើម្បីការលេងបានល្អឡើងវិញ ហើយអ្នកក៏អាចកាត់បន្ថយគ្រោះថ្នាក់នៃការធ្វើឱ្យខ្លួនឯងឈឺចាប់ក្នុងការប្រកួតផងដែរ” ។

BARCELONA, SPAIN – FEBRUARY 15: Gerard Pique attends a press presentation as Barcelona FC and Beko announce a sponsorship agreement, atCamp Nou Auditori 1899 on February 15, 2018 in Barcelona, Spain. Football Club Barcelona and Turkish company Beko signed a new sponsorship deal for the next 3 seasons, valued at 57 million euros. (Photo by Robert Marquardt/Getty Images)
ប្រភព៖ sport-english