ការប្រកួតដណ្តើមពានរង្វាន់ធំលំដាប់ទី២និងចំណាស់ជាងគេនៅអង់គ្លេសគឺ FA Cup ជុំទី៥កាលពីយប់ថ្ងៃសុក្រ ទី១៦ កុម្ភៈ២០១៨ ក្រុមតោខៀវ Chelsea បានបើកទ្វាកីឡាដ្ឋាន Stamford Bridge ទទួលស្វាគមន៏ក្រុមភ្ញៀវខ្លាធំ Hull City មកពីក្របខណ្ឌ Championship។

ការប្រកួតបានបញ្ចប់ត្រឹមតង់ទី១ ក្រុម Chelsea មានឪកាសនាំមុខ Hull City ដោយលទ្ធផល ៤:0 ឯណោះ ខណៈគ្រាប់បាល់ទាំងបួនគ្រាប់នោះរកបានដោយ ១.ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Willian រកបានដល់ទៅពីរគ្រាប់នៅនាទីទី២,៣២ ខណៈខ្សែបម្រើអេស្បាញ Pedro រកបានគ្រាប់បាល់នៅនាទីទី២៧ មុនពេលខ្សែប្រយុទ្ធសញ្ជាតិបារាំងទើបនិងផ្ទេរពីក្រុម Arsenal បន្ថែមគ្រាប់បាល់ទី៤ និងជាគ្រាប់បាល់ដំបូងសម្រាប់ការបង្ហាញខ្លួនអោយក្រុម Chelsea។


ការប្រកួតមួយគូទៀតក្រុមម្ចាស់ផ្ទះ Leicester City បានផ្តួលក្រុម Sheffield United ដោយលទ្ធផល ១:0 រកគ្រាប់បាល់បញ្ចូលទីដោយកីឡាករ Jamie Vardy នៅណាទីទី៦១ ផងដែរ។

វីឌីអូហាយឡាយការប្រកួត Chelsea vs Hull City

Leicester City vs Sheffield

ប្រភព៖ BBC