ក្រុមជើងខ្លាំងអេស្ប៉ាញស្តេសរ Real Madrid បាន​​យក​ឈ្នះ​ Real Betis ៥ ​ទល់​នឹង ​៣​ ក្នុង​ការ​ប្រកួតពានរង្វាន់​ La Liga នៅសប្ដាហ៍​ទី​ ២៤​​កាល​ពី​យប់​មិញ។​

ជំនួប​​នៅ​កីឡដ្ឋាន​ Estadio Benito លេង​បាន​១១​នាទី​ Marco Asensio បាន​តែត​បញ្ចូល​ទី​ឲ្យ​ Real ​១​គ្រាប់​ មុន​ពេល​ដែល​ Aissa Mandi ទាត់​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​​នៅ​នាទី​៣៣។ ​រំលង​៤​នាទី​ Nacho Fernandez បាន​ភ្លាត់​ទាត់​ចូល​ទី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ Bestis នាំ​មុខ​វិញ។

​ចូល​​វគ្គ​ទី​ពីរ​ ប្រធាន​ក្រុម​ Sergio Ramos តែត​ឲ្យ​ Real ស្មើ​នៅ​នាទី​៥០​ មុន​ពេល​​ Asensio និង​ Ronaldoថែម​ម្នាក់​​១​គ្រាប់​​ឲ្យ​ក្រុម​យក្ស​​អេស្ប៉ាញ​នាំ​មុខ​ ៤-២។ ការ​ប្រកួត​កាន់​តែ​តានតឹង​នៅ​ពេល​ Sergio Leon ទាត់​ឲ្យ​ Betis តាម​ពី​ក្រោយ​ ៤-៣ តែ​គ្រប់​យ៉ាង​ត្រូវ​បញ្ចប់​ដោយ​ Benzema​ ស៊ុត​គ្រាប់​បិទ​ឆាក​នាទី​៩០។ ចប់​ការ​ប្រកួត​ Real Bestis ចាញ់​ Real Madrid ៣-៥៕