អតីតកីឡាករ Arsenal លោក Charlie Nicholas បានបញ្ចេញទស្សនៈថា ខ្សែប្រយុទ្ធ Harry Kane របស់ជម្រើសជាតិអង់គ្លេស និង Tottenham មានកម្រិតប្រហែលនឹង Lionel Messi នាពេលបច្ចុប្បន្ន។

ខ្សែប្រយុទ្ធ Kane លេងបានយ៉ាងល្អ សម្រាប់ Spurs រដូវកាលនេះ និង រកបាន ៣៨ គ្រាប់ឲ្យក្រុម ក្រោយស៊ុត ១ ពេលស្មើ Juventus នៅ Champions League កាលពាក់កណ្ដាលសប្ដាហ៍មុន។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ជាបេក្ខភាពដណ្ដើមស្បែកជើងមាសលើកទី៣ រដូវកាលនេះ ហើយ រូបគេក៏មានទំនាក់ទំនងផ្លាស់ទៅ Real Madrid ដែរក្នុងតម្លៃ ១៦០ លានផោន ឬ ២០០ លានផោនក្នុងរដូវក្ដៅខាងមុខ។
Nicholas ប្រាប់ Sky Sports « គេអាចរកបានប្រហែល ៣ ឬ ៤ គ្រាប់កាលសប្ដាហ៍មុនទល់នឹង Arsenal ហើយ Kane ប្រហែលនឹង Messi ឥឡូវនេះ ព្រោះការរកគ្រាប់ បាល់ និង ចង្វាក់លេងល្អខ្លាំងគួរឲ្យកត់សម្គាល់។​ អតីតកីឡាករ Arsenal ខាងលើបញ្ជាក់ថា Kane អាចរកគ្រាប់បាល់ គ្រប់ស្ថានការណ៍ទាំងអស់៕