កីឡាករឆ្នើមប្រចាំការប្រកួត Marco Asensio បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុម Real Madrid បានរក្សាការស្ថិតក្នុងទម្រង់លេងយ៉ាងល្អ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៥-៣ នៅលើទឹកដីក្រុម Real Betis ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

Real Madrid បានដេញតាមពីក្រោយ ២-១ ក្នុងការប្រកួតដ៏រំភើបនៅកីឡដ្ឋាន Benito Villamarin ប៉ុន្តែ ពួកគេបានធ្វើការវាយបកវិញក្នុងតង់ទី២ ខណៈដែល Sergio Ramos, Asensio ដែលជាអ្នករកគ្រាប់បាល់បើកឆាក ក៏ដូចជា Ronaldo និង Karim Benzema សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី។ ពួកគេបានសង្គ្រោះការវាយសម្រុកនៅជិតបញ្ចប់ការប្រកួតរបស់ក្រុម Betis ហើយក្រោយពីការដណ្តើមបានជ័យជម្នះ ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅពេលប្រកួតជាមួយនឹងក្រុម Paris Saint-Germain កាលពីពាក់កណ្តាលសប្តាហ៍មុន ជ័យជម្នះនេះ បង្ហាញថា ក្រុមរបស់លោក Zinedine Zidane កំពុងតែវិលទៅរកភាពខ្លាំងវិញក្នុងក្របខ័ណ្ឌ La Liga នៅពេលនេះ។

ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយដេញតាមពីក្រោយក្រុម Barcelona ដល់ទៅ១ពិន្ទុ។ ប៉ុន្តែ នេះគឺជាជ័យជម្នះជាលើកទី៤ របស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌលីក៥លើកចុងក្រោយ ហើយពួកគេបានវិលទៅដេញតាមពីក្រោយក្រុមឈរលេខ៣ Valencia ១ពិន្ទុវិញ ខណៈដែលនៅសល់១ប្រកួតក្នុងដៃនៅលើទឹកដីក្រុម Leganes នៅសប្តាហ៍នេះ។
វីឌីអូហាយឡាយការប្រកួត

ស្របពេលជាមួយគ្នានេះ កីឡាករ Kevin Gameiro បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ ដើម្បីរកគ្រាប់បាល់១គ្រាប់ និងជួយឲ្យខ្សែប្រយុទ្ធ Diego Costa រកបាន១គ្រាប់ទៀត ខណៈដែលក្រុមឈរលេខ២ Atletico Madrid បានផ្តួលក្រុម Athletic Bilbao ២-០៕
ប្រភព៖ Channel News Asia