នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 5 រវាងក្រុម Daniel Generation និងក្រុម Old Stadium 1999 FT បានបញ្ចប់ទៅដោយលទ្ធផលក្រុម Old Stadium 1999 FT យកឈ្នះក្រុម Daniel Generation ដោយលទ្ធផលបាល់ Penalty កាត់សេចក្ដី 3-3 (3-1)។

នៅក្នុងតង់ទី 1 ក្រុម Daniel Generation បានបើកការសម្រុកមកលើក្រុម Old Stadium 1999 FT ខ្លាំងគួរសមដែររហូតដល់មានការសុតបញ្ចូលទីសម្រេចគ្រាប់បាល់។ ក្រុម Daniel Generation ទោះបីជាលេងមិនសូវស៊ីចង្វាក់គ្នាល្អយ៉ាងណាក៏ដោយ ប៉ុន្ដែកីឡាកររបស់ក្រុមមួយនេះមានបច្ចេកទេសខ្ពស់មិនធម្មតា។ ចំណែកឯក្រុម Old Stadium 1999 FT វិញក៏មានការសម្រុកមកលើក្រុម Daniel Generation ដូចគ្នាប៉ុន្ដែនៅក្នុងតង់ទី 1 នេះសង្កេតឃើញថាក្រុម Old Stadium 1999 FT ព្យាយាមសម្រុកប៉ុន្ដែមិនសូវទទួលបានជោគជ័យ។ បញ្ចប់តង់ទី 1 ក្រុម Daniel Generation ស្មើគ្នាជាមួយនឹងក្រុម Old Stadium 1999 FT ដោយលទ្ធផល 1-1។

ចូលដល់តង់ទី 2 ក្រុម Daniel Generation បានផ្លាស់ប្ដូរយុទ្ធសាស្រ្ដដោយបើកការសម្រុកវាយបកផ្ទួនៗមកលើក្រុម Old Stadium 1999 FT រហូតដល់មានការសុតបញ្ចូលទីបន្ថែមដល់ទៅ 2 គ្រាប់។ ប៉ុន្ដែនៅក្នុងចុងតង់ទី 2 ក្រុម Daniel Generation ហាក់ដូចជាលេងមិនសូវស៊ីចង្វាក់គ្នានិងមានការធ្វេសប្រហែសបន្ដិចនៅក្នុងចុងតង់ ធ្វើអោយក្រុម Old Stadium 1999 FT សុតបញ្ចូលទីតាមស្មើនៅក្នុងចុងតង់។ បញ្ចប់ការប្រកួតក្រុម Daniel Generation 3-3 Old Stadium 1999 FT។ ចូលដល់វគ្គ Penalty កាត់សេចក្ដីក្រុម Daniel Generation មានការធ្វេសប្រហែសសុតមិនចូលក្រុម Old Stadium 1999 FT ធ្វើអោយក្រុម Daniel Generation ចាញ់ក្រុម Old Stadium 1999 FT ដោយលទ្ធផល (3-1)។

កីឡាករក្រុម Daniel Generation សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ សំ ពិសិដ្ឋ សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ មួង មករា សុតបញ្ចូលទីបាន 2 គ្រាប់

កីឡាករក្រុម Old Stadium 1999 FT សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ អ៊ុព កាម៉ុល សុតបញ្ចូលទីបាន 2 គ្រាប់
2. កីឡាករ លី សាលឹម សុតបញ្ចូលទីបាន 1 គ្រាប់